Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅ អឺរ៉ុប បន្តនាំចូលមាសពី រុស្ស៊ី ទោះជាប់ទណ្ឌកម្មក៏ដោយ

បានផុស

នៅ

​គយប្រទេសស្វីសបាននិយាយថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងស្វីសមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺការនាំចូលមាសពីរុស្ស៊ីតែម្តង បើទោះជាប្រទេសលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៊ីក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនោះ​ ក្រៅពីការនាំចូលមាស ស្វីសក៏នាំចូលទំនិញផ្សេងៗទៀតផងដែរ​ ដោយកើនឡើង ៥៤ ភាគរយ ចាប់តាំងពីដើមឆ្នាំ​មុន ខណៈការនាំចេញរបស់ស្វីសវិញ ភាគច្រើនជាផលិត​ផលឱសថ ដែលកើនឡើង ១៩ ភាគរយ ។

ជាមួយគ្នានោះ ទិន្នន័យពីគយស្វីសបង្ហាញទៀតថា មាសចំនួន ៦.៤ តោនដែលមានតម្លៃ ៣៧០ លានដុល្លារ បានដឹកមកដល់ស្វីសនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ។

កាលពីខែសីហា ស្វីសក៏ជាប្រទេសដែលចូលរួមដាក់ទណ្ឌកម្មជាមួយនឹងសហភាពអឺរ៉ុប (EU) ផងដែរលើការហាមឃាត់ការធ្វើពាណិជ្ជកម្ម និងផលិតផលមាសរបស់រុស្ស៊ី ។

គួរបញ្ជាក់ថា កាលពីខែកក្កដា EU បានអនុម័តកញ្ចប់ទណ្ឌកម្មទី ៧ លើរុស្ស៊ី ដែលរួមមានការហាមឃាត់លើការទិញចូល ឬការផ្ទេរមាស និងគ្រឿងអលង្ការផ្សេងៗដែលមានប្រភពមកពីប្រទេសរុស្ស៊ី ហើយថែមទាំងហាមឃាត់ការនាំចេញពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសទីបីក្នុងតំបន់ផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖ RT

ចុចអាន ៖ មកដឹងចំនួនយន្តហោះដ្រូន រុស្ស៊ី ដែល អ៊ុយក្រែន បាញ់ទម្លាក់ក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃឆ្នាំ ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម