កីឡា
Messi ផ្ដួល Ronaldo ក្លាយជាកីឡាកររកចំណូលបានច្រើនជាងគេពីការផ្សាយពាណិជ្ជកម្ម
ចាប់តាំងពីគ្រងតំណែងជាម្ចាស់ជើងឯក World Cup ឆ្នាំ២០២២ តារាបាល់ទាត់ Lionel Messi បានផ្ដួល Cristiano Ronaldo ក្លាយជាកីឡាកររកចំណូលបានច្រើនជាងគេពីការផ្សាយពាណិជ្ជកម្ម ជាពិសេសចំណូលនៅលើបណ្ដាញសង្គម។

បន្ទាប់ពីបានគ្រងតំណែងជើងឯកជាផ្លូវការ ក្លាយជាម្ចាស់ជើងឯក World Cup 2022 រាល់សកម្មភាពរបស់ Lionel Messi ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រពិភពលោក។ ជាពិសេស បើនិយាយពីសកម្មភាពក្នុងបណ្តាញសង្គម គេសង្កេតឃើញថា កំពូលប្រយុទ្ធរូបនេះ ហាក់បង្ហោះរូបញឹកញាប់នៅលើផេកផ្ទាល់ខ្លួន តាំងពី World Cup 2022 បានបញ្ចប់មក។


តាំងពីពេលនោះ រូបថតអបអរពានមាសរបស់ Messi បានក្លាយជារូបថតដែលមានអ្នកចូលចិត្តច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Instagram។ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ រូបថតនេះបានបង្កើតកំណត់ត្រាមិនធ្លាប់មានពីមុនមក ដោយវាបានផ្តួលរូបថតស៊ុត ដែលមានគេចុច Like ច្រើនជាងគេ កាលពីឆ្នាំ២០១៩ ។

មុនពេលចូលរួមព្រឹត្តិការណ៍ World Cup ឥទ្ធិពលរបស់ Messi នៅឈរលំដាប់ទី២ បន្ទាប់ពីតារាបាល់ទាត់ Cristiano Ronaldo ។ ប៉ុន្តែចាប់តាំងពីត្រឡប់មកពី World Cup វិញជាមួយនឹងតំណែងការពារជើងឯក Messi បានធ្វើឱ្យឥទ្ធិពលរបស់ខ្លួនកាន់តែរីករាលដាលនៅជុំវិញពិភពលោក ខណៈអ្នកតាមដាននៅលើ Instagram បានកើនជាង ២០លាននាក់ ពោលគឺពី ៣៩០លាននាក់ ទៅជាង ៤១៤លាននាក់។

យោងតាមសារព័ត៌មាន Daily Mail បច្ចុប្បន្នការផ្សាយពាណិជ្ជកម្មម្ដងនៅលើផេករបស់ Messi អាចជួយលោករកចំណូលបានប្រហែល ១.៥លានផោន (ប្រហែលជាង ១.៨លានដុល្លារ ) ក្នុងមួយ Post។ ក្នុងនាមជាជើងឯក កាសែត The Sun បានបញ្ជាក់ថា តារាវ័យ ៣៥ឆ្នាំរូបនេះ បានកើនចំណូលខ្ពស់ បើធៀបនឹងពេលមុន។ ត្រឹមពេលដ៏ខ្លី មិនដល់មួយខែស្រួលបួលផង Messi អាចរកចំណូលតាមរយៈការផ្សាយពាណិជ្ជកម្ម សរុបជាង ៩លានផោន (ប្រហែលជាង ១០លានដុល្លារ) ឯណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Messi ចាយប្រាក់ជាង ២៥០លានដុល្លារ ទិញរបស់ ៣ប្រភេទ ធ្វើជាកម្មសិទ្ធផ្ដាច់មុខ
ចុចអាន៖ គាំទ្រ Messi និង Ronaldo យូរហើយ! ចុះមានស្គាល់ឈ្មោះពិតរបស់ Idol ទាំង២ទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


