សន្តិសុខសង្គម
ឆេះរថយន្ត២គ្រឿង ខណៈកំពុងចតទុកចោល ក្រោយចប់ការងារ
អគ្គិភ័យឆាបឆេះរថយន្តដឹកដីរបស់ក្រុមLMHយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ អាជ្ញាធរមូលដ្ឋានទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍។
ករណីគ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅចំណុចចំណតរថយន្ដដឹកដីមួយកន្លែង នៅជិតស្ថានីយបូមទឹកបឹងទំពុន ផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីក្រុមតៃកុងរថយន្តបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលចប់ម៉ោងការងារពួកគេបានបើកយករថយន្តមកឈប់សម្រាកនៅទីតាំងខាងលើជារៀងរាល់ថ្ងៃ លុះមកដល់វេលាកើតហេតុ ក៏ឃើញមានផ្សែងហុយចេញពីក្បាលរថយន្តបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទើបនាំគ្នាដងទឹកមកជះពន្លត់តែមិនអាចគ្រប់គ្រងបានទើបរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់និងបង្ការគ្រោះអគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់។
ជំវិញករណីគ្រោះអគ្គិភ័យនេះបានបណ្ដាលឲ្យរងការខូចខាតរថយន្តដឹកដីអស់ចំនួន២គ្រឿង តែមិនមានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចបានបញ្ចាក់ថា មូលហេតុនៃការឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគិ្គសនី(អាគុយរថយន្ត)៕
អត្ថបទ៖ សុខា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ