ព័ត៌មានអន្ដរជាតិ
វីដេអូថតជាប់ស្តែងៗ យន្តហោះដឹកអ្នកដំណើរនេប៉ាល់ ផ្ងារជើងលើអាកាស មុនពេលធ្លាក់
វីដេអូមួយ បានថតជាប់ស្តែងៗ ខណៈពេលដែលយន្តហោះដឹកអ្នកដំណើរនេប៉ាល់ ផ្ងារជើងលើអាកាស មុនពេលធ្លាក់ចុះ ដោយតាមព័ត៌មានបឋមគឺមានមនុស្ស ១៦នាក់ត្រូវបាត់បង់ជីវិត។

យន្តហោះដឹកអ្នកដំណើរ៧២កៅអីមួយគ្រឿងរបស់ក្រុមហ៊ុន Yeti Airlines បានធ្លាក់ នៅឯអាកាសយានដ្ឋានអន្តរជាតិ Pokhara ក្នុងប្រទេសនេប៉ាល់។
កាសែត Kathmandu Post បានរាយការណ៍ថា យន្តហោះនេះ កំពុងហោះចេញពីទីក្រុង Kathmandu ឆ្ពោះទៅតំបន់ Pokhara ហើយបានធ្លាក់នៅតំបន់ Pokhara នៃស្រុក Kaski។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់អំពីមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះនៅឡើយទេ។
កាលពីខែឧសភា ឆ្នាំ២០២២ មនុស្សចំនួន២២នាក់លើយន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Tara Air បានស្លាប់ នៅពេលយន្តហោះធ្លាក់បន្ទាប់ពីអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បាត់បង់ទំនាក់ទំនងជាមួយយន្តហោះ ភ្លាមៗក្រោយពេលហោះចេញពីតំបន់ Pokhara៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅនេប៉ាល់ ស្លាប់មនុស្សច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


