ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅនេប៉ាល់ ស្លាប់មនុស្សច្រើននាក់
តាមព័ត៌មានបឋម មនុស្សចំនួន១៦នាក់បានស្លាប់បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ៧២កៅអីមួយគ្រឿង បានធ្លាក់លើផ្លូវរត់ នៅឯអាកាសយានដ្ឋានអន្តរជាតិ Pokhara ក្នុងប្រទេសនេប៉ាល់។

កាសែត Kathmandu Post បានរាយការណ៍ថា យន្តហោះរបស់ក្រុមហ៊ុន Yeti Airlines ដែលហោះចេញពីទីក្រុង Kathmandu ឆ្ពោះទៅតំបន់ Pokhara បានធ្លាក់នៅតំបន់ Pokhara នៃស្រុក Kaski។

បំណែកយន្តហោះត្រូវឆាបឆេះ ហើយក្រុមអ្នកជួយសង្គ្រោះព្យាយាមពន្លត់ភ្លើង។

មន្ត្រីក្នុងតំបន់លោក លោក Gurudutta Dhakal និយាយថា “ក្រុមសង្គ្រោះបានទៅដល់ទីនោះរួចហើយ ហើយព្យាយាមពន្លត់ភ្លើង។ ភ្នាក់ងារទាំងអស់កំពុងផ្តោតលើការជួយសង្គ្រោះអ្នកដំណើរ”។

ទោះបីជាយ៉ាងណាក៏ដោយ គេគិតថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត៕
សម្រាប់ព័ត៌មាន Update កម្ពុជាថ្មី នឹងផ្សាយជូនជាបន្តបន្ទាប់!
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hindustan Times
ចុចអាន៖ វីដេអូថតជាប់ស្តែងៗ យន្តហោះដឹកអ្នកដំណើរនេប៉ាល់ ផ្ងារជើងលើអាកាស មុនពេលធ្លាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


