Connect with us

KPT+

គេងមិនបានពេញភ្នែក ព្រឹកឡើងមិនអស់ងងុយ សាកអាហារទាំងនេះ

បានផុស

នៅ

ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់សុខភាពច្រើន ដូចជា សុខភាពបេះដូង ខួរក្បាល ប្រព័ន្ធការពាររាងកាយ ហើយក៏ប៉ះពាល់ដល់សកម្មភាពការងារប្រចាំថ្ងៃរបស់យើងផងដែរ។ ដូច្នេះខាងក្រោមគឺជាអាហារអាចជួយទ្រទ្រង់ដល់សុខភាពយើង ក្រោយពេលគេងមិនបានគ្រប់គ្រាន់ម្ដង​ម្កាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ញ៉ាំអាហារសម្បូរជាតិកាល់ស្យូម

ប្រសិនបើយើងគេងមិនគ្រប់គ្រាន់ គួរតែជ្រើសរើសអាហារណាដែរសម្បូរជាតិកាល់ស្យូម។ អាហារ​ទាំង​នោះ​មាន​ដូចជាពពួកបន្លែបៃតង គ្រាប់ធញ្ញជាតិ និង​ទឹកដោះគោស្រស់ជាដើម ព្រោះជាតិកាល់ស្យូមជួយដល់សុខភាពបេះដូង និងឆ្អឹង ពិសេសជួយដល់ចរន្ដឈាមឲ្យដំណើរការល្អ និងបង្កើនម៉ាសសាច់ដុំ។

២.ញ៉ាំអាហារសម្បូរជាតិដែក និងស័ង្កសី

អាហារសម្បូរជាតិដែក និងស័ង្កសី អាចជួយរក្សាសុខភាពយើងឲ្យល្អប្រសើរទោះយើងគេងមិនគ្រប់គ្រាន់ក៏ដោយ។ ព្រោះជាតិដែក ជួយដល់កោសិកាគ្រាប់ឈាមក្រហមឲ្យដំណើរការបានល្អពេញរាងកាយ ចំណែកជាតិស័ង្កសីល្អសម្រាប់គ្រាប់ឈាមស ដែលជាផ្នែកមួយយ៉ាងសំខាន់នៃប្រព័ន្ធការពារក្នុងរាងកាយ។ របបអាហារដែលសម្បូរសារធាតុទាំងពីរ មានដូចជា ពោត បន្លែបៃតង សាច់គោ គ្រាប់ធញ្ញជាតិ ទឹកដោះគោរស្រស់ សណ្ដែកខៀវ និងផ្សិត។

៣.ញ៉ាំអាហារសម្បូរជាតិទឹក

ការសិក្សាបានបង្ហាញថា អ្នកគេងមិនគ្រប់គ្រាន់ ឬគេងតិចជាង ៦ម៉ោង អាចប្រឈមបាត់បង់ជាតិទឹកដល់ទៅ ៥០% បើធៀបនឹងអ្នកបានគេងលើសពី ៧ម៉ោង។ ការថយចុះជាតិទឹកអាចធ្វើឲ្យយើងមានអាការៈ វិលមុខ ឈឺក្បាល និង​អស់កម្លាំង។ ដើម្បីបំពេញជាតិទឹកឲ្យគ្រប់គ្រាន់ យើងអាច ញ៉ាំអាហារដែលសម្បូរជាតិទឹក ឬក៏អាចញ៉ាំទឹកឲ្យបានច្រើន ក៏ល្អដែរ។

៤.ញ៉ាំអាហារ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន

ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងអាហារ ឬភេសជ្ជៈ អាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយការងងុយគេង។

៥.ខ្លាញ់អូមេហ្គា៣

ពពួកអាហារដែលផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ មានអត្ថប្រយោជន៍ចំពោះខួរក្បាល ជួយដល់ការចងចាំ និងជួយដល់សុខភាពបេះដូង។ ដូច្នេះសម្រាប់អ្នកគេងមិនបានគ្រប់គ្រាន់អាចស្វែងរកសារជាតិនេះនៅក្នុង ពពួកគ្រាប់ធញ្ញជាតិ ស៊ុត ខ្លាញ់ត្រី ផ្លែប៊ឺ សាច់ត្រីសាលម៉ុន និង​ធូណា​ជា​ដើម​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចៀសវាងញ៉ាំអាហារ ៧ ប្រភេទនេះ បើមិនចង់កើតមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម