Connect with us

ជីវិតកម្សាន្ដ

Taeyang ក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោប្រណីតមួយ

បានផុស

នៅ

Taeyang សមាជិកក្រុម BIGBANG បាន​ក្លាយ​ជាសិល្បករប្រុសកូរ៉េដំបូងគេធ្វើជាទូតសុឆន្ទៈសកលសម្រាប់ម៉ាកយីហោប្រណីត Givenchy ជាផ្លូវការក្នុងឆ្នាំ ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ាកយីហោប្រណីត Givenchy បានប្រកាសកាលពីថ្ងៃទី១៧ ខែមករាថា “Givenchy មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំង Taeyang ជាទូតសុឆន្ទៈពិភពលោកឆ្នាំ ២០២៣” ។

ក្នុងនោះលោក Matthew Williams នាយកផ្នែកច្នៃម៉ូដបានបញ្ចេញមតិថា “Taeyang គឺជាសិល្បករដែលបំផុសគំនិត និងជាអ្នកត្រួសត្រាយផ្លូវតន្ត្រី ជាមួយនឹងស្ទីលផ្ទាល់ខ្លួនប្លែកៗ ដែលសមឥតខ្ចោះជាមួយនឹងសោភ័ណភាពម៉ាកយីហោ Givenchy នាពេលបច្ចុប្បន្ននេះ” ។

ជាមួយគ្នានេះ Taeyang ដែលនឹងចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ Givenchy’s Men’s Fashion Week នៅទីក្រុងប៉ារីសថ្ងៃស្អែកនេះ គឺជាសិល្បករប្រុសកូរ៉េដំបូងគេដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈសកលសម្រាប់ម៉ាកនេះ បន្ទាប់ពីក្រុមនារី Aespa ដែលជាក្រុម K-pop ត្រូវបានតែងតាំងនៅឆ្នាំ ២០២១ ៕

ប្រែសម្រួល ៖ នាងតូច

ចុចអាន ៖ Jimin សមាជិកក្រុម BTS ក្លាយជាទូតសុឆន្ទៈសកល ឲ្យប្រេន Dior

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម