កីឡា
Messi បញ្ចេញរូប១សន្លឹកជាមួយ Ronaldo បញ្ចប់ពាក្យចចាមអារ៉ាម សត្រូវនឹងគ្នា
ក្រោយជួបគ្នាក្នុងការប្រកួតមិត្តភាព តារាបាល់ទាត់អាហ្សង់ទីន Lionel Messi បានបញ្ចេញរូបថតមួយសន្លឹកជាមួយកីឡាករ Ronaldo នៅលើផេកផ្ទាល់ខ្លួន ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមដែលថា អ្នកទាំងពីរជាសត្រូវនឹងគ្នា។ រូបមួយសន្លឹកនោះ ខ្សែប្រយុទ្ធទាំងពីរមានឱកាសបានជួបពិភាក្សាគ្នា និងលើកដៃឱបគ្នាទៅវិញទៅមក ជាការស្វាគមន៍ដ៏កក់ក្ដៅបំផុត។

ថ្វីត្បិតតែ Messi និង Ronaldo ធ្លាប់ជាគូប្រជែងក្នុងវិស័យបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំហើយក្ដី ក៏ពួកគេពុំមែនជាគូសត្រូវ ដូចពាក្យចចាមអារ៉ាមតែងតែផ្សព្វផ្សាយនោះទេ។ ជាក់ស្ដែង កាលពីចុងឆ្នាំ២០២២ នៅក្នុងការប្រកួត World Cup 2022 ខ្សែប្រយុទ្ធព័រទុយហ្គាល់ Ronaldo ធ្លាប់នាំកូនប្រុសរបស់ខ្លួនទៅគាំទ្រ Messi ដោយផ្ទាល់ទៀតផង។

ដោយឡែកការប្រកួត នៅអារ៉ាប៊ីសាអូឌីតថ្មីៗនេះ កីឡាករទាំងពីររូបបានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា គួរឱ្យគោរព និងស្ញើចសរសើរខ្លាំងបំផុត។ គេបានដឹងទៀតថា Messi និង Ronaldo មិនត្រឹមតែបង្ហាញសកម្មភាពនៅទីលានបាល់ទាត់នោះទេ អ្នកទាំងពីរថែមទាំងទៅចូលរួមញ៉ាំអាហារពេលល្ងាចជាមួយគ្នាទៀតផង៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ សំបុត្រ VIP ទស្សនាការប្រកួតរវាង Messi និង Ronaldo តម្លៃខ្ពស់កប់ក្ដោង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


