សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនស្ត្រីដែលឆបោកអាជីវករនៅក្រុងសៀមរាប
ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីដែលឆបោកយកទ្រព្យសម្បត្តិអ្នកដទៃនៅក្នុងក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ិន តារ៉ា ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរលក់បន្លែ មានស្រុកកំណើតនៅភូមិកំពង់រទេស ឃុំកំពង់រទេស ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្ននៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួច(បន្លំលួចខោអាវ) និងករណីឆបោក(យកខោអាវ)។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ សមត្ថកិច្ចបានទទួលព័ត៌មានតាមរយៈប្រព័ន្ធបណ្ដាញសង្គមហ្វេសបុក ដែលមានឈ្មោះ និមល កាត់ដេរ បានសរសេរបង្ហោះថា «បងប្អូនសូមប្រុងប្រយ័ត្នស្ត្រីម្នាក់នេះ វាបានមកហាងខ្ញុំ ទិញខោអាវ ពេលច្រករួចហើយ វាបានបញ្ឆោតឲ្យបុគ្គលិកខ្ញុំទៅយកបន្ថែមទៀត ហើយវាក៏បើកម៉ូតូរត់បាត់» ដោយមានភ្ជាប់រូបភាពស្ត្រីដែលជាជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មានពាក់ផ្លាកលេខសៀមរាប1AM-6355។

ក្រោយពីទទួលបានព័ត៌មាននេះហើយ សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកជនរងគ្រោះ ខុន និមល ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ដើម្បីដាក់ពាក្យបណ្ដឹង។

តាមការបំភ្លឺរបស់ជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ០៧ និង ៣០ នាទី នៅតូបរបស់ខ្លួន ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានជនសង្ស័យដែលខ្លួនសរសេរក្នុងគណនេយ្យហ្វេសបុក បានបន្លំលួចខោអាវ ដូចដែលខ្លួនបានរៀបរាប់ក្នុងហ្វេសបុក។ ដោយការសហការល្អ ជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ មកសួរនាំ។
ក្រោយពីសួរនាំ ជនសង្ស័យ ឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពបន្លំលួច និងបោកសម្លៀកបំពាក់ក្នុងក្រុងសៀមរាប ចំនួន ០៣ លើក រួមមាន ៖
លើកទី១-នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២ ខ្លួនបានធ្វើសកម្មភាពបោកយកសម្លៀកបំពាក់ពីជនរងគ្រោះ។ ក្នុងនោះដោយប្រាប់ជនរងគ្រោះថា ខ្លួនជាម៉ូយថៅកែធំ ហើយឲ្យជនរងគ្រោះច្រកខោអាវ ដែលមានតម្លៃស្មើ ៥០០ ដុល្លារ។ ពេលបានខោអាវហើយ ខ្លួនក៏ឲ្យជនរងគ្រោះ ចូលទៅក្នុងតូបច្រកខោអាវទៀត ឆ្លៀតពេលនោះក៏បើកម៉ូតូគេចខ្លួន។
លើកទី២-នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ក្នុងភូមិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ជនសង្ស័យបានបន្លំលួចខោអាវជនរងគ្រោះ។ ក្នុងនោះឲ្យជនរងគ្រោះច្រកខោអាវ រួចជិះម៉ូតូគេចខ្លួន។
លើកទី៣-នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ខ្លួនបានចូលលួចខោអាវរបស់ជនរងគ្រោះ រួចគេចខ្លួនពិតប្រាកដមែន។ ខោអាវដែលលួចបាន ខ្លួនយកដាក់លក់ជជុះក្នុងផ្សារលើ។
សមត្ថកិច្ចបន្ថែមថា វត្ថុតាងដកហូតបាន ម៉ូតូជនសង្ស័យចំនួន ០១ គ្រឿង និងសម្លៀកបំពាក់ ០២ កំផ្លេ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


