ជីវិតកម្សាន្ដ
អ៉ីវ៉ា ស្តាយគំនិតដែលរាប់អាននិងទុកចិត្តមនុស្សខុស
តារាចម្រៀងស្រីមានដើមកំណើតមកពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អ៉ីវ៉ា សុខៗសម្រាប់តែទម្លាយប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួន ខណៈដែលរាល់ការរាប់អាននិងភាពស្មោះត្រង់របស់នាងបែរជាទុកចិត្តលើមនុស្សខុសផ្ទុយពីការគិតកន្លង។


កញ្ញា អ៉ីវ៉ា បានបង្ហាញនូវអារម្មណ៍ហួសចិត្តថាមានបុគ្គលខ្លះ ពេលរាប់អានគ្នាដំបូងពិតជាសម្តែងបានល្អណាស់ទាំងការនិយាយនិងអត្តចរិត ព្រោះគេគិតថា នាងបានផ្តល់ផលប្រយោជន៍ច្រើនសម្រាប់គេ ប៉ុន្តែពេលសម្រេចគោលដៅបែរជាបោះបង់ខ្លួនចោលវិញ មិនខុសពីពាក្យចាស់ពោលថា ពេលដល់ត្រើយហើយសើយគូទនោះទេ។


តារាស្រី អ៉ីវ៉ា បានរៀបរាប់ថា គិតទៅមនុស្សអើយមនុស្សដូចអ្នកសាហាវណាស់សុខៗunfriendខ្ញុំចោលបាត់ចង់addមកក៏add ចង់unក៏unហ្មងពេលខ្ញុំធ្វើការងារឲ្យបានប្រយោជន៍ជេៗ អូនៗ ឡើងផ្អែម។ ដល់អញ្ចឹងហួសចិត្តណាស់លោកអើយស្ដាយទឹកចិត្ត ដែលរាប់អានស្រលាញ់អ្នកកន្លងមកអត់នឹកឃើញពេលខ្ញុំមានប្រយោជន៍ហើយអ្នកចំណេញរាប់ម៉ឺនដុល្លារទេ ? ហេតុអ្វីក៏អ្នកចេញធាតុពិតឲ្យខ្ញុំមើលឃើញបែបនេះ?។ អ៉ីវ៉ា បានបន្តទៀតថា ដូចរឿងខ្ញុំផុសថ្ងៃមុនមិនឲ្យបន្តក្នុងការយករូបភាពខ្ញុំផ្សព្វផ្សាយផលិតផលអ្នកបន្ត ព្រោះយើងបានចប់កិច្ចសន្យាជាមួយគ្នាហើយមួយទៀតខ្ញុំក៏បានធ្វើការឲ្យក្រុមហ៊ុនថ្មីដែរ សំខាន់ខ្ញុំក៏បានប្រាប់អ្នកពីរឿងនេះរួចហើយដែរ ហេតុអ្វីអ្នកត្រូវមកខឹងខ្ញុំ? នឹកឃើញពីដំបូង ដែលមករកខ្ញុំផង! ហេតុអ្វីក៏មិនទុកមុខរាប់គ្នាទៅ? បើអ្នកសម្រេចចិត្តធ្វើបែបនេះ ដាក់ខ្ញុំហើយ ក៏តាមដំណើរចុះ។ ចាត់ទុកថាយើងមិនធ្លាប់ស្គាល់គ្នាពីមុនមកចុះ។



កញ្ញា អ៉ីវ៉ា បើទោះបីជាមានការសួរនាំជាច្រើនពីសំណាក់មហាជនជុំវិញរឿងរ៉ាវនេះ ក៏ពិតមែនប៉ុន្តែគិតមកដល់ពេលនេះ នាងនៅមិនបញ្ជាក់ច្បាស់ចំពោះអត្តសញ្ញាណបុគ្គលខាងលើនៅឡើយទេ។ ខណ:កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មិនអាចទាក់ទងសូមការបកស្រាយពីនាងបានទេ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ អបអរសាទរ! ទីបំផុតសាយ បានបញ្ចប់បេសកកម្មរត់ជុំវិញប្រទេសកម្ពុជា ដើម្បីជួយកុមារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


