Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំចិនថ្ងៃទី១ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរ ១២ ម៉ឺននាក់ កើនឡើង ៣៣%

បានផុស

នៅ

មន្ត្រីសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ នៅខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរប្រមាណជាង ១២ម៉ឺននាក់ មានការកើនឡើងជិត ៣៣% បើធៀបទៅនឹងថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិនឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ ខែមករានេះថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ភ្ញៀវទេសចរបានមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុមាន ប្រមាណ ១២៣ ៣២៤ នាក់ កើនឡើង ៣២,៩៥% បើប្រៀបធៀបទៅនឹងថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិន កាលពីឆ្នាំ២០២២។

លោក ឃាង ភារម្យ មានប្រសាសន៍បន្តថា ក្នុងចំណោមភ្ញៀវទេសចរទាំង ១២៣ ៣២៤ នាក់ ក្នុងនោះមានភ្ញៀវជាតិមានប្រមាណ ១២០ ៩៤២ នាក់ កើនឡើង ៣៤,៤១% និងភ្ញៀវបរទេសប្រមាណ ២ ៣៨២ នាក់ ថយចុះ ១៤,៤៧%។

លោក ឃាង ភារម្យ បានបន្តទៀតថា ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុភាគច្រើនបំផុតគឺនៅតំបន់ឆ្នេរ និងកោះដែលធ្វើឱ្យផ្ទះសំណាក់ និងសណ្ឋាគារនៅតាមតំបន់ឆ្នេរ និងតំបន់កោះត្រូវបានភ្ញៀវកក់ពេញទាំងអស់មិនមានសល់ទេ។ប៉ុន្តែផ្ទះសំណាក់ និងសណ្ឋាគារនៅឆ្ងាយជាយៗក្រុងនៅសល់ខ្លះៗដែរ។

គួរបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនបានឈប់សម្រាក និងបិទអាជីវកម្មរបស់ខ្លួននាំកូនចៅធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ពិសេសនៅតាមតំបន់ឆ្នេរ និងកោះព្រមទាំងតាមប្រាង្គប្រាសាទផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម