ព័ត៌មានអន្ដរជាតិ
មិនគួរឲ្យជឿ ក្រពើពាំសពក្មេងលង់ទឹក ទៅឲ្យមនុស្សវិញនៅ ឥណ្ឌូណេស៊ី
នេះជាការពិតមិនគួរឲ្យជឿមួយកើតឡើងនៅប្រទេសឥណ្ឌូណេស៊ី ដើមហេតុគឺមានក្មេងប្រុសម្នាក់ឈ្មោះ Ziyad Wijaya អាយុ ៤ ឆ្នាំ បានលង់ទឹក និងបាត់ខ្លួនជិតមាត់ទន្លេជ្វា ខេត្តកាលីម៉ាន់តាន់ភាគខាងកើតកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ។
បន្ទាប់ពីរយៈពេល ២ ថ្ងៃក្រោយមក ទើបអ្នកស្រុកប្រទះឃើញកុមារារូបនេះត្រូវក្រពើមួយក្បាលប្រវែង ១០ ហ្វីតហែលនាំមកវិញនៅទន្លេ Mahakam កោះ Borneo ចម្ងាយ ១ ម៉ាយពីកន្លែងដែលគេបានបាត់ខ្លួន ។

គ្រានោះអ្នកនេសាទមានការងឿងឆ្ងល់ជាខ្លាំង ព្រោះឃើញក្រពើកំពុងហែលសំដៅមកទូករបស់ខ្លួន រួចទម្លាក់សាកសពក្មេងប្រុសម្នាក់ក្បែរទូក ហើយលឹបចូលទឹកវិញទៅ ។ បន្ទាប់ពីធ្វើការពិនិត្យសាកសពចប់ គេមិនមានរកឃើញស្នាមខាំពីក្រពើឡើយសូម្បីតែបន្តិច ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ សមាជិកនៃទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះកាលីម៉ាន់តាន់ភាគខាងកើតបានទទួលព័ត៌មានថា កូនប្រុសដែលក្រពើនាំមកពិតជាក្មេងដែលគេកំពុងស្វែងរកពិតមែន។

តាមធម្មតាក្រពើតែងសម្លាប់មនុស្សប្រហែល ១ ពាន់នាក់ជារៀងរាល់ឆ្នាំ ជាពិសេសក្នុងតំបន់ដែលកុមារាតូចនោះលង់ទឹក គឺសម្បូរករណីក្រពើវាយប្រហារច្រើនជាងគេបំផុត។ បើយោងទៅតាម ResearchGate បានបញ្ជាក់ដែរថា មានការវាយប្រហារដោយសត្វក្រពើចំនួន ២២១ ដងនៅ Borneo ចន្លោះឆ្នាំ ២០០៧ និង ២០១៦ បណ្តាលឱ្យមនុស្សចំនួន ១២៩ នាក់បាត់បង់ជីវិតទៀតផង ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


