ព័ត៌មានជាតិ
លោក លី ធុជ កោតសរសើរចំពោះការចូលរួមរបស់អង្គការ APOPO ក្នុងការងាររាវរកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Michael Raine ប្រធានអង្គការ Apopo ប្រចាំកម្ពុជា និងលោក Charlie Richter នាយកកៀរគរមូលនិធិរបស់អង្គការ APOPO សម្រាប់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការ APOPO ក្នុងការងាររាវរកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤ ព្រមទាំងបានថ្លែងអំណរគុណចំពោះការចូលរួមក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្ននេះ អង្គការ APOPO មានបុគ្គលិកសរុបចំនួន៩៥រូប បានប្រតិបត្តិការរាវរកមីន និងគ្រាប់ដោយប្រើប្រាស់សត្វកណ្តុរ និងសុនខ ក្នុងខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្រោមភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអង្គភាពស៊ីម៉ាក់ និងអង្គការ MAG។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អង្គការ APOPO បានចូលរួមបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីចំនួន ២៣.០១១.៥៨៣ ម៉ែត្រក្រឡា និងបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣៨.០៦៩ នាក់ ស្មើនឹង ៨.៩២៨ គ្រួសារ ។

អង្គការ APOPO គឺជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសបែលហ្ស៊ិក និងជាអង្គការបោសសម្អាតមីនមនុស្សធម៌ដែលទទួលបានប័ណ្ណទទួលស្គាល់ និងអាជ្ញាប័ណ្ណផ្លូវការពីអាជ្ញាធរមីនសម្រាប់អនុវត្តការងារបោសសម្អាតមីន/គ្រាប់ក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់សត្វកណ្តុរហិតរកមីន/គ្រាប់ អង្គការ APOPO ជាអង្គការទីមួយក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់វិធីសាស្ត្រនេះ ដែលសត្វកណ្តុរទាំងនោះនាំមកពីប្រទេស Tanzania នៃទ្វីបអាហ្រិក។ បន្ថែមលើការប្រើប្រាស់សត្វកណ្តុរក្នុងការហិតរកមីន/គ្រាប់ អង្គការ APOPO បានប្រើប្រាស់សត្វសុនខជាជំនួយក្នុងការហិតរកមីន/គ្រាប់ ដែលជាវិធីសាស្ត្រថ្មីក្នុងការស្រាវជ្រាវ និងបោសសម្អាត ដោយសហការជាមួយអង្គការ MAG និង CMAC ទៅតាមតំបន់ប្រតិបត្តិការ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


