ព័ត៌មានអន្ដរជាតិ
លោក ពូទីន ណែនាំឲ្យរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា ជាមួយសម្ព័ន្ធមិត្តដែកថែប
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញសេចក្តីណែនាំមួយកាលពីថ្ងៃអង្គារទី៣១ខែមករា ដើម្បីចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសបេឡារុស ស្តីពីការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រយុទ្ធ សម្រាប់ការហ្វឹកហ្វឺនយោធារួមគ្នា។

ឯកសារនេះ ត្រូវបានផ្សាយនៅលើគេហទំព័រព័ត៌មានច្បាប់ផ្លូវការ របស់រដ្ឋាភិបាលរុស្ស៊ី។
ឯកសារសរសេរថា “ជាការទទួលយកសំណើរបស់រដ្ឋាភិបាលរុស្ស៊ី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរវាងរុស្ស៊ី និងបេឡារុស ស្តីពីការបង្កើត និងប្រតិបត្តិការមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រយុទ្ធ សម្រាប់ការហ្វឹកហ្វឺនរួមគ្នានៃបុគ្គលិកយោធា របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងបេឡារុស។

លើសពីនេះ លោក ពូទីន បានណែនាំឲ្យក្រសួងការពារជាតិរុស្ស៊ី ដោយមានការចូលរួមពីក្រសួងការបរទេស ត្រូវធ្វើការចរចាជាមួយបេឡារុស និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បន្ទាប់ពីឈានដល់ការយោគយល់គ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ