ជីវិតកម្សាន្ដ
ឆ្នាំ២០២៣ តារាជួរមុខថៃ Chompoo Araya ជាម្ចាស់ទ្រព្យសម្បត្តិជិត ៤៥លានដុល្លារ
Chompoo Araya ជាតារាសម្តែង តារាម៉ូដែល និងជាតារាទូរទស្សន៍ដ៏មានប្រជាប្រិយភាព របស់ប្រទេសថៃ។ បច្ចុប្បន្ន នាងបានក្លាយជាទៅជាតារារៀមច្បង ដែលមានអ្នកគោរពស្រឡាញ់ សឹងពាសពេញប្រទេស និងក្លាយទៅជាតារាស្រីដែលរកចំណូលបានច្រើនបំផុតពីការបង្ហោះរូបលើបណ្ដាញ Instagram។

បន្ថែមពីលើសម្ដែង និងការដើរម៉ូដ តារាស្រីហាយសូររូបនេះ គឺជាឯកអគ្គរដ្ឋទូតប្រេនគ្រឿងសម្អាង L’Oréal Paris និងជាភ្ញៀវរបស់កម្មវិធី International Fashion Weeks និងមហោស្រពភាពយន្ត Cannes ជារៀងរាល់ឆ្នាំទៀតផង។ នាងក៏ធ្លាប់ជាឯកអគ្គរដ្ឋទូតទស្សនាវដ្តីម៉ូដ L’Officiel Thailand នៅមហោស្រពភាពយន្តអន្តរជាតិ ទីក្រុងសៀងហៃផងដែរ។

បើយោងតាមប្រភពពីគេហទំព័រ Thai Update របស់ថៃ បានឱ្យដឹងថា ដើមឆ្នាំ ២០២៣នេះ តារាស្រីថៃលំដាប់ជួរមុខ Chompoo Araya ជាបុគ្គលមានឥទ្ធិពលខ្លាំងក្នុងប្រទេស ហើយប្រសិនបើម្ចាស់ផលិតផល ឬសេវាកម្ម ចង់ឱ្យនាងផ្សព្វផ្សាយ ត្រូវចំណាយលើនាងរាប់សិបម៉ឺនបាតឯណោះ។
អ្នកម៉ាក់អភិជនរូបនេះ សព្វថ្ងៃមានអ្នក Follow ប្រមាណ ១១.២លាននាក់ លើ Instagram ខណៈតម្លៃក្នុង ១ Post ដែល Chompoo រកបានចន្លោះពី ១.៤-២.១លានបាត (ប្រហែល ៤២,០០០-៦៣,៩០០០ ដុល្លារ) ហើយក្នុងមួយឆ្នាំនាងរកចំណូលបានប្រហែល ៨.៩លានដុល្លារ។

ចំណែកប្រភពពី NetWorthSpot បានប៉ាន់ប្រមាណថា តារាស្រីវ័យ ៤១ឆ្នាំរូបនេះ បច្ចុប្បន្ន មានទ្រព្យសម្បត្តិសរុបប្រហែល ៤៤.៥២លានដុល្លារ នៅក្នុងដៃ។ ទោះជាយ៉ាងណាអ្នកជំនាញសេដ្ឋកិច្ចមួយចំនួនវិភាគថា ទ្រព្យសម្បត្តិពិតរបស់ Chompoo អាចមានតម្លៃលើសពីនេះទៅទៀត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Baifern ក្លាយជាសេដ្ឋីនី ក្ដោបក្ដាប់ទ្រព្យសម្បត្តិ ២០លានដុល្លារ ក្នុងវ័យ ៣០ឆ្នាំ
ចុចអាន៖ Lisa សមាជិកក្រុម BLACKPINK ទិញផ្ទះប្រណិតជាង ៦ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


