ជីវិតកម្សាន្ដ
Mai Davika ឆ្លើយតបយ៉ាងក្ដៅគគុក ក្រោយមានអ្នកមិនអស់ចិត្ត រឿងកែសម្ភស្ស
Mai Davika ធ្លាប់បង្ហោះឃ្លិបបង្ហាញភស្តុតាងដោយមានគ្រូពេទ្យជំនាញជួយស្កេនមុខ ហើយបញ្ជាក់ថា នាងមិនធ្លាប់វះកាត់ម្តង ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានអ្នកលេងអ៊ីនធឺណិតបញ្ចេញមតិថាមិនជឿ ត្រៀមខ្លួនជាស្រេច ដើម្បីស្វែងរកកន្លែងដែលនាងធ្វើការវះកាត់ថែមទៀត។

ទោះយ៉ាងណា នៅតែមានរឿងរ៉ាវចម្រូងចម្រាសមិនទាន់ចប់ រហូតធ្វើឲ្យតារាសម្ដែងរូបនេះធ្លាប់ចេញមុខតបកាលពីលើកមុនថា “អ្នកដឹងច្បាស់ណាស់! Mai មិនដែលឃើញអ្នកមានទំនុកចិត្តបែបនេះពីមុនមកទេ”។

ដោយឡែក កាលពីពេលថ្មីៗនេះ Mai Davika បាននិយាយអំពីបញ្ហានេះម្ដងទៀត តាមរយៈបទសម្ភាសន៍ថា “ដែលខ្ញុំបានឆ្លើយតបទៅនឹងមតិយោបល់នោះ គឺខ្ញុំឆ្លើយដោយចិត្តសប្បុរស។ ខ្ញុំមិនដែលឃើញអ្នកណាបញ្ចេញមតិដោយមានទំនុកចិត្តបែបនេះទេ។ ខ្ញុំមិនខឹងគាត់ទេ! ព្រោះអ្នកបញ្ចេញយោបល់ផ្សេងទៀត ធ្លាប់ប្រមាថខ្ញុំច្រើនជាងនេះទៅទៀត។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា គាត់សរសេរច្រើនអំពីកន្លែង និងអ្វីដែលគាត់កំពុងធ្វើដូចរាងជឿជាក់ខ្លាំង”។

មកដល់ពេលនេះ មិនមែនជាលើកទី១ឡើយសម្រាប់តារាសម្ដែង Mai Davika ឆ្លើយតបទៅកាន់អ្នកលេងអ៊ីនធឺណិត ដោយកាលពីលើកមុន នាងធ្លាប់ឆ្លើយតបយ៉ាងសុភាពរាបសា និងមិនប្រកាន់នឹងការបញ្ចេញមតិមិនល្អណាមួយឡើយ។ ជាពិសេសនោះ Mai ថាចង់អ្នកណាថាអីឲ្យនាងគឺជារឿងរបស់គេព្រោះនាងជាមនុស្សរបស់មហាជនប៉ុន្តែដោយសារច្រើនដងពេកទ្រាំលែងបានទើបនាងព្រលយសារយ៉ាងវែងអន្លាយតបតទៅវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika ឆ្លើយតបយ៉ាងត្រជាក់ ទៅអ្នកមិនជឿថា នាងមិនបានកែសម្ផស្ស
ចុចអាន៖ប្រភពជិតស្និទ្ធមួយទៀត ទម្លាយពីតារាស្រី Tan ថា នាងមិត្តប្រុស
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


