ជីវិតកម្សាន្ដ
Matthew ជាតារាថៃតែមួយគត់ ឈ្នះពានរង្វាន់លំដាប់ពិភពលោក
ពិធីករដែលមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈថៃ Matthew Dean និងជាអ្នកសម្របសម្រួលការប្រកួតលើឆាក Miss Grand International បានក្លាយជានិន្នាការដ៏ធំនាពេលថ្មីៗនេះ ក្រោយលោកបានឈ្នះពានរង្វាន់អ្នកធ្វើបទបង្ហាញឆ្នើមលំដាប់ពិភពលោក។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបានសម្រុកចូលមកអបអរសាទរដល់តារាសម្ដែង Matthew នៅពេលដែល Global Beauties ដែលជាស្ថាប័នត្រួតពិនិត្យសម្រស់ឈានមុខគេរបស់ពិភពលោកបានប្រកាសថា លោកបានឈ្នះពានរង្វាន់អ្នកធ្វើបទបង្ហាញឆ្នើម ដែលបង្ហាញពីទេពកោសល្យកាន់តែខ្លាំង ខណៈចំណាត់ថ្នាក់លេខ២ បានទៅលើ Jeannie Mai និង Olivia Culpo ពិធីករនៅលើឆាក Miss universe ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើ Anita Nneka-Jones និង martin fitch ជាអ្នករៀបចំកម្មវិធី Miss Supranational។

Matthew Deane មិនត្រឹមជាតារាសម្ដែង ម៉ូដែល និងច្រៀងនោះទេ លោកក៏ជាពិធីករឆ្នើមក្នុងកម្មវិអី Miss Grand International ប្រចាំប្រទេសថៃផងដែរ។ លើសពីនេះ ពិធីករទូរទស្សន៍រូបនេះ មានឱកាសក្ដោបបានតំណែងជាពិធីករកម្មវិធីលំដាប់អន្តរជាតិ Miss Grand International ដល់ទៅ៣ឆ្នាំជាប់គ្នា ដែលអំឡុងពេលបំពេញតួនាទីលោកទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ព្រមទាំងការស្រឡាញ់ចូលចិត្តពីបេក្ខភាពបវរកញ្ញាគ្រប់ជំនាន់ផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
រៀមច្បង Anne បង្ហោះរូបប៉ុន្មានសន្លឹក នាំហ្វេនរំលឹកអតីតកាលសន្សំលុយក្នុងកូនជ្រូក
ចុចអាន៖តារាស្រីថៃ ៧ រូប កើនអ្នកតាមដានលើ IG លើសពី ១០ លាននាក់ នាឆ្នាំនេះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន