ព័ត៌មានជាតិ
មកស្គាល់ភូមិគ្រឹះរបស់អ្នកឧកញ៉ា សុខ គង់ លើកំពូលភ្នំបូកគោគ្រោងធ្វើជាសារមន្ទីរទុកសម្រាប់អ្នកជំនាន់ក្រោយ
ភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់អ្នកឧកញ៉ា សុខ គង់ ប្រធានអគ្គនាយកក្រុមហ៊ុនសូគីម៉ិច គ្រុប ដែលសាងសង់រចនាបថបែបបច្ចឹមប្រទេស ប្រៀបដូចជាកូនប្រាសាទនៅលើកំពូលភ្នំបូកគោ។

សំណង់ដ៏ធំនេះ ចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៥ ហើយបានបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២១កន្លងទៅ។ សំណង់នេះមានកម្ពស់ពីរជាន់ បណ្តោយជាង ១០០ម៉ែត្រ និងទទឹងពី ៤០ទៅ ៦០ម៉ែត្រ ជាន់ក្រោមជាកន្លែងទទួលភ្ញៀវ រីឯជាន់លើមាន ៧បន្ទប់ ស្នាក់នៅ។

ក្នុងបន្ទប់ធំជាងគេ មានទំហំ ៥០០ម៉ែត្រការ៉េ ជាបន្ទប់របស់អ្នកឧកញ៉ា សុខ គង់ ស្នាក់នៅផ្ទាល់ និងបន្ទប់ ៦ទៀត គឺសម្រាប់គ្រួសារ និងកូនៗ ទាំង៦នាក់របស់លោក។
បើតាមលោក សេង ចន្ធូ ជំនួយការផ្ទាល់របស់អ្នកឧកញ៉ា សុខ គង់ បានប្រាប់កម្ពុជាថ្មីថា ភូមិគ្រឹះរបស់អ្នកឧកញ៉ា សុខ គង់ សាងសង់អស់ថវិកាប្រមាណជាង ១០លានដុល្លារអាមេរិក។
ថ្លែងប្រាប់ក្រុមការងារចងក្រងសៀវភៅ«អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» អ្នកឧកញ៉ា បានឱ្យដឹងដូច្នេះថា« និយាយរួម ខ្ញុំសាងសង់ផ្ទះនេះ វាអត់មានអីក្រៅពីទុកជាប្រវត្តិសាស្រ្តនោះទេ ថ្ងៃក្រោយកន្លែងហ្នឹងទុកជាសារមន្ទីរឱ្យកូនចៅ ឱ្យអ្នកផ្សេងណា គេចង់ទៅមើលក៏មើលទៅ ព្រោះផ្ទះនឹងមិនមែនសម្រាប់រស់នៅទេ…បើធ្វើសម្រាប់រស់នៅ ក៏មិនសាងសង់ធំដល់ម្លឹងដែរ»។

ក្រៅពីជីវិតផ្ទាល់ខ្លួន បានគាប់ប្រសើរហើយ ទោះក្នុងកម្រិតណាក៏ដោយ មនុស្សខ្មែរយើង តែងតែគិតគូរវែងឆ្ងាយដល់អនាគតកូនចៅ និងអ្នកជំនាន់ក្រោយ ឱ្យបានទទួលនូវមរតក បានទទួលនូវភាពរុងរឿងបន្ត។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ា សុខ គង់។ តាមរយៈសៀវភៅ«អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» បានឱ្យដឹងទៀតថា សម្រាប់អ្នកឧកញ៉ា សុខ គង់ ផ្ទាល់អាចនិយាយបានថា ជាជីវិតដែលប្រើប្រាស់ទ្រព្យសម្បត្តិដើម្បីក្តីសុខបានហើយ ក៏ប៉ុន្តែលោកចង់ឱ្យមានអ្វីៗជាច្រើនផ្សេងទៀត ជាគុណប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះទើបលោកកសាងសមិទ្ធផលជាច្រើនសម្រាប់សង្គមជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកឧកញ៉ា សុខ គង់ កំពុងគ្រប់គ្រងក្រុមហ៊ុន និងអាជីវកម្មជាច្រើន មានដូចជា ក្រុមហ៊ុនសូគីម៉ិច គ្រុប ចែកចាយប្រេងឥន្ធនៈ ក្រុមហ៊ុនសុខខាងអូតែល លើវិស័យបដិសណ្ឋារកិច្ចទេសចរណ៍ សណ្ឋាគារលំដាប់ផ្កាយ៥ មាន៦ទីតាំង ក្រុមអចលនទ្រព្យ ក្រុមហ៊ុននាំចេញ-នាំចូល ក្រុមហ៊ុនបូកគោហ្វាម ដាំបន្លែធម្មជាតិ និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត៕




-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


