ព័ត៌មានអន្ដរជាតិ
លោក Stoltenberg ដាក់លក្ខខណ្ឌ បើ អ៊ុយក្រែន ចង់ចូល ណាតូ (មានវីដេអូ)
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីចុងសប្តាហ៍ថា អ៊ុយក្រែនត្រូវតែឈ្នះក្នុងនាមជារដ្ឋអធិបតេយ្យភាពនិងឯករាជ្យសិន មុនពេលខ្លួនអាចចូលរួមជាផ្លូវការជាមួយសម្ព័ន្ធភាពនេះបាន។

លោក Stoltenberg បានប្រាប់ក្រុមមួយនៅឯសន្និសីទសន្តិសុខទីក្រុង Munich ថា “ជំហររបស់ណាតូលើសមាជិកភាពសម្រាប់អ៊ុយក្រែន គឺមិនផ្លាស់ប្តូរទេ។ យើងបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០០៨ថា អ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាពនេះ ហើយនោះនៅតែជាជំហររបស់យើង”។
លោកបន្តថា “ជាការពិតណាស់ អ្វីដែលជាបញ្ហានៅពេលនេះ គឺត្រូវធានាថា អ៊ុយក្រែនមានអំណាចជារដ្ឋអធិបតេយ្យ និងឯករាជ្យ ព្រោះថា បើអ៊ុយក្រែន មិនមែនជារដ្ឋអធិបតេយ្យភាព និងឯករាជ្យទេនោះ គ្មានវិធីដើម្បីពិភាក្សាអំពីទំនាក់ទំនងណាមួយរវាងណាតូ និងអ៊ុយក្រែននាពេលអនាគតឡើយ។ ការពិភាក្សានឹងធ្វើឡើងនៅពេលជម្លោះបច្ចុប្បន្នក្នុងប្រទេសអ៊ុយក្រែនត្រូវបានដោះស្រាយ”។

ថ្វីបើទីក្រុងកៀវ មិនទាន់ទទួលបានសមាជិកភាពផ្លូវការរបស់អង្គការណាតូក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Aleksey Reznikov បានប្រាប់ BBC កាលពីខែមុនថា ប្រទេសរបស់គាត់ បានក្លាយជាសមាជិកណាតូក្រៅផ្លូវការរួចទៅហើយ ហើយនានៅពេលអនាគតដ៏ខ្លីខាងមុខ នឹងក្លាយជាសមាជិកស្របច្បាប់”។
គួរបញ្ជាក់ថា ការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងអង្គការណាតូ នឹងធ្វើឲ្យទឹកដីរុស្ស៊ីកាន់តែច្រើន ត្រូវរងការគំរាមកំហែងពីមីស៊ីលរយៈចម្ងាយមធ្យមរបស់ប្លុកនេះ។ ដូច្នេះហើយទើបវិមានក្រឹមឡាំង ចាត់ទុកទង្វើនេះថាជាការគំរាមកំហែងសន្តិសុខជាតិដែលមិនអាចទទួលយកបាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


