Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើជនបរទេសនានា កុំពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ដែលផ្សាយព័ត៌មានមិនពិត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ជនបរទេសនានា សូមកុំពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ដែលផ្សព្វផ្សាយព័ត៌មានមិនពិតឲ្យសោះ ដោយសម្ដេចលើកឡើងថា «ប្រទេសនេះ ប្រទេសកម្ពុជា មិនមែនប្រទេសអស់​លោ​កទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន​មនុស្ស​ចំនួន ១,៩៤៦នាក់ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះថា វិទ្យុ VOD មិនអាចបើកឡើងវិញទេ បន្ទាប់​ពីផ្សាយព័ត៌មានមិនពិត ដែលថា ឯកឧត្ដមបណ្ឌិ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយដល់ប្រទេសតួកគី ទោះបីជាទៅពឹងបរទេសណាមួយ ក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ហើយកុំសង្ឃឹមថា អ្នកឯងអាចរស់ឡើងវិញ តាមរយៈទៅពឹងបរទេសនេះ ពឹងបរទេសនោះ បើពឹងបានអាគណបក្ស ដែលរំលាយវាងាប់បាត់ទៅហើយ ​បានរស់វិញបានហើយ មិនមែនត្រឹមអាកូនវិទ្យុតូចមួយនោះទេ ហើយបិទអាមួយហ្នឹង វាមិនធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជា វាងាប់ដែរ វាអត់ងាប់ទេ ផ្ទុយទៅវិញវាពង្រឹងបាននូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌នៃសារព័ត៌មាន បានត្រឹមត្រូវ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ជនបរទេសនានា សូមកុំពាក់ព័ន្ធនឹងករណីការបិទវិទ្យុ VOD ដែលផ្សាយព័ត៌មានមិនពិតនេះ ដោយសម្ដេចលើកឡើងថា «ប្រទេសនេះ ប្រទេសកម្ពុជា មិនមែនប្រទេសអស់​លោ​កទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម