ព័ត៌មានអន្ដរជាតិ
មេក្រុមហ៊ុនទាហានស៊ីឈ្នួល ចោទមេទ័ពរុស្ស៊ីថា “ក្បត់ជាតិ” (មានវីដេអូ)
មេក្រុមហ៊ុនទាហានស៊ីឈ្នួល លោក Yevgeny Prigozhin បានចាប់ផ្តើមនិយាយវាយប្រហារប្រឆាំងនឹងមេទ័ពរុស្ស៊ី ដោយចោទប្រកាន់ពួកគេថា មានបំណងក្បត់ជាតិ ដើម្បីបំផ្លាញក្រុមហ៊ុនយោធាឯកជនរបស់គាត់ ព្រោះតែមេទ័ពទាំងនោះមិនព្រមផ្តល់អាវុធឲ្យ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីបានច្រានចោលការចោទប្រកាន់របស់គាត់ ពាក់ព័ន្ធការរារាំងបញ្ជូនគ្រាប់រំសេវថា “ជារឿងមិនពិត”។
បន្ទាប់ពីការចេញមុខបដិសេធរបស់ក្រសួង លោក Prigozhin ស្រាប់តែបញ្ចេញសារជាសំឡេងមួយទៀត ដោយនិយាយថា នេះគឺជាការស្តោះទឹកមាត់ដាក់ក្រុមហ៊ុន Wagner។ គាត់បញ្ជាក់ឡើងវិញថា ទាហានរបស់គាត់ កំពុងខ្វះខាតការផ្គត់ផ្គង់ខ្លាំងណាស់។

លោក Prigozhin បានកាន់តួនាទីជាសាធារណៈច្រើនឡើងៗ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។ ក្រុមហ៊ុន Wagner របស់គាត់ បានដឹកនាំសមរភូមិសម្រាប់ទីក្រុង Bakhmut ក្នុងតំបន់ Donetsk របស់អ៊ុយក្រែន ប៉ុន្តែទំនាក់ទំនងរបស់គាត់ជាមួយទីក្រុងមូស្គូកាន់តែយ៉ាប់យ៉ឺនទៅៗ។
គាត់បាននិយាយនៅក្នុងសារជាសំឡេងលើឆានែល Telegram របស់គាត់ថា “មានការប្រឆាំងដោយផ្ទាល់កំពុងកើតឡើង ជាការប្រឆាំងក្នុងការបំពាក់អាវុធដល់អ្នកប្រយុទ្ធ Wagner។ នេះអាចស្មើនឹងការក្បត់ជាតិខ្ពស់”។

លោក Prigozhin បានបន្តចោទថា “ប្រធានបុគ្គលិកទូទៅ និងរដ្ឋមន្ត្រីការពារជាតិ កំពុងចេញបញ្ជាឆ្វេងស្តាំ មិនត្រឹមតែមិនផ្តល់គ្រាប់រំសេវដល់ Wagner PMC ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនជួយខ្លួនក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសទៀតផង”។
ក្រសួងការពារជាតិរុស្ស៊ីបានប្រតិកម្មជាមួយនឹងសេចក្តីថ្លែងការណ៍នេះ ដោយនិយាយថា មន្ត្រីយោធាកំពុងធ្វើអស់ពីសមត្ថភាពដើម្បីផ្គត់ផ្គង់ដល់អ្នកប្រយុទ្ធ។
យ៉ាងណាមិញ ក្រសួងការពារជាតិធ្លាប់និយាយថា ក្រុមហ៊ុន Wagner មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនទេ បើទោះបីជាកងជីវពល ពឹងផ្អែកលើរដ្ឋសម្រាប់អាវុធ និងភស្តុភារមួយចំនួនក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ១១ចំណុចសំខាន់ ដែលលោក ពូទីន បង្ហាញទៅពិភពលោក ក្នុងសុន្ទរថាពិសេស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


