ជីវិតកម្សាន្ដ
Aum បញ្ចេញឈុតផ្អែមល្ហែមជាមួយតារាប្រុស Kem Hussawee
អ្នកគាំទ្ររបស់ Aum Patcharapha និង Kem Hussawee ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញឃ្លិបរបស់តារាសម្ដែងទាំងពីរដួងនេះ បង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នានៅឯអាហារពេលល្ងាចជាប់សមុទ្រមួយកន្លែង។

តាមរយៈឃ្លិបដែលបានបង្ហោះនៅរាត្រីដ៏រ៉ូមែនទិកនេះ តាមពិតគឺជាឈុតខ្លះៗនៃខ្សែភាពយន្តដែលអ្នកទាំងពីរបានសម្ដែងរួមគ្នាមានចំណងជើងថា “Lhom Pud Parn Dao” ប៉ុន្តែមុននឹងរឿងភាគនេះចាក់បញ្ចាំងឲ្យអ្នកគាំទ្របានទស្សនា ពេញភ្នែក តួឯកប្រុសស្រីរូបនេះបានឆ្លៀតឱកាសបញ្ចេញរូបភាពស្វីតៗបង្កប់ភាពផ្អែមល្ហែម បង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្អួតអ្នកគាំទ្រលើគណនី IG រៀងៗខ្លួន។

ដោយក្នុងនោះរូបភាពនិងឃ្លិបខាងលើរបស់ Aum Patchrapa និង Kem Hussawee ញ៉ាំអាហារពេលល្ងាចដ៏ពិសេសជាមួយគ្នា បូកនឹងបរិយាកាសថ្ងៃលិចនៅសមុទ្រពេលល្ងាចថែមទៀត។ នោះរិតតែធ្វើឲ្យទស្សនិកជនដែលកកំពុងទន្ទឹងរង់ចាំសាច់រឿងពេញ រវាងគូនេះហាក់នៅមិនស្ងប់ឡើយ។ ស្របពេលដែលមហាជនមួយចំនួនបានបញ្ចេញអារម្មណ៍ពិតថា ចង់ឲ្យប៉ុស្តិ៍ទូរទស្សន៍លេខ ៧ ចាក់ផ្សាយឆាប់ផងដែរ។

ជាមួយគ្នានោះដែរ អ្នកគាំទ្របានចូលទៅស៊ែរនិងបញ្ចេញមតិទៅកាន់អ្នកទាំងពីរថា រៀមច្បងនិងរៀមប្អូនមើលមិនដឹងអ្នកណាបងទេ ដូចជាសមនឹងគ្នាដល់ហើយ! ប៉ុន្តែទោះសមុទ្រស្អាតយ៉ាងណា នៅតែចាញ់គូស្នេហ៍ដ៏គួរឲ្យស្រលាញ់នេះវិញទេ ទាំងសក្តិសម និងផ្អែមល្ហែមខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតឡើងយន្តហោះរបស់ Bella ទាក់ទាញភ្នែកមហាជនដោយសារសម្រស់ធម្មជាតិ
ចុចអាន៖Prang តួឯកស្រីរឿង “ស្នេហាមេឃដី” កំពុងអង្រួនបេះដូងប្រុសៗទូទាំងប្រទេស
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


