ព័ត៌មានអន្ដរជាតិ
ចំណងទំនាក់ទំនងស្អិតរមួតរវាង ចិន-រុស្ស៊ី ជាសារៈសំខាន់ធ្វើឲ្យពិភពលោកមានស្ថេរភាព
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងក្នុងអំឡុងកិច្ចប្រជុំជាមួយលោក វ៉ាង យី អ្នកការទូតជាន់ខ្ពស់របស់ចិនកាលពីថ្ងៃពុធថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ មានសារៈសំខាន់ណាស់ក្នុងការជួយឲ្យពិភពលោកមានស្ថេរភាព ។
ទន្ទឹមនោះ លោក វ៉ាង យី ក៏បានប្រាប់លោក ពូទីន វិញដែរថា “យើងបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅមួយនេះ” ។
ស្របពេលជាមួយគ្នានេះ អ្នកកាទូតកំពូលរបស់ចិន ក៏បានចុះហត្ថលេខាលើភាពជាដៃគូរវាងប្រទេសទាំងពីរផងដែរ ស្ដីពីការមិនដឹកនាំប្រឆាំងនឹងប្រទេសទីបីណាមួយ ជាពិសេសគឺមិនដាក់សម្ពាធលើបរទេសឡើយ ។
ទីក្រុងប៉េកាំងបានព្យាយាមប្រកាន់ជំហររបស់ខ្លួនជាភាគីអព្យាក្រឹត្យ ខណៈពេលដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូមានការព្រួយបារម្ភថា ប្រទេសចិនអាចនឹងបញ្ជូនអាវុធ និងគ្រាប់រំសេវ ដើម្បីជួយប្រទេសរុស្ស៊ីបន្តធ្វើប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។
ប៉ុន្តែទោះជាយ៉ាងណា នៅពេលដែលកងកម្លាំងខាងក្រៅមួយចំនួនកំពុងឈ្លោះប្រកែកគ្នា អណ្តាតភ្លើងក៏បានឆាបឆេះឡើង ហើយការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ ជាហេតុធ្វើឲ្យចំណងមិត្តភាព ចិន-រុស្ស៊ី ឈានដល់ “កម្រិតថ្មី” ។
គួរបញ្ជាក់ថា កិច្ចប្រជុំរបស់លោក ពូទីន និងលោក វ៉ាង យី បានកើតឡើង នៅពេលដែលប្រទេសចិនកំពុងព្យាយាមបង្ហាញថា ខ្លួនជាអ្នកសម្រុះសម្រួល ក៏ដូចជានឹងបង្ហាញដំណោះស្រាយនយោបាយចំពោះជម្លោះនៅអ៊ុយក្រែននៅសប្តាហ៍នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ រុស្ស៊ី បញ្ជូននាវាចម្បាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទៅធ្វើសមយុទ្ធជាមួយ ចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


