Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គសនីឆេះរោងចក្រផលិតនំប៉័ង មួយកន្លែងរងការខូចខាតទាំងស្រុង

បានផុស

នៅ

រោងចក្រផលិតនំប៉័ងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតទាំងស្រុង ព្រមទាំងបណ្តាលឱ្យមានមនុស្សម្នាក់រងរបួសបញ្ចូនទៅសង្រ្គោះបន្ទាន់ផងដែរ។

ហេតុការណ៍គ្រោះអគ្គីភ័យខាងនេះបានបង្កឡេីងកាលពីវេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវលំ ភូមព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រខាងលេីផលិតនំប៉័ងខាងលេីមានទទឹង ១៥ ម៉ែត្រ បណ្តោយ ១០០ម៉ែត្រ ថៅកែជាជនជាតិចិន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រោងចក្រខាងលេីផលិតនំប៉័ង ២៤ ម៉ោង ដោយប្រេីចរន្តអគ្គិសនី មុនពេលកេីតហេតុ​ខណៈកម្មករកំពុងធ្វេីការម៉ាស៉ីនកំពុងដំណេីរស្រាប់តែផ្ទុះឆ្លងចរន្តអគ្គិសនីបង្ករជាអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចនឹងក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនមកអន្តរាគមន៍ភ្លាមៗ។

ក្នុងរវ្វង់ប្រតិបត្តិការបង្ការ គ្រោះអគ្គិភ័យខាងលេីនេះ កម្លាំងជំនាញជាច្រេីនបានធ្វេីការបាញ់ទឹកពន្លត់ រហូតមកដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ខែឆ្នាំដដែលទេីបអាចគ្រប់គ្រងបាន១០០ភាគរយ និងរងការខូចខាតរោងចក្រទាំងស្រុង រថយន្តមួយគ្រឿងផងដែរ។ ចំពោះមូលហេតុមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម