ជីវិតកម្សាន្ដ
Mai Davika រងការរិះគន់ថា បង្កើតមាតិកាសប្បាយក្នុងឃ្លិប ដើម្បីដៀមដាមឲ្យតារាគ្នាឯង
មកទល់ពេលនេះ ឃ្លិបវីដេអូរបស់តារាសម្ដែង Mai Davika ជាមួយក្រុមមិត្តរួមជំនាន់ជាមួយនាង កំពុងទទួលការរិះគន់យ៉ាងចាស់ដៃថា បង្កើតមាតិកាមកសម្រាប់តែដៀមដាមឲ្យតារាគ្នាឯងប៉ុណ្ណោះ។
ក្រោយឃ្លិបដែលនាងបង្ហោះលើយូធូប Davikah Channel ដោយណែនាំបញ្ជីមិត្តថ្មីមិនបានប៉ុន្មានផង ស្រាប់តែរងការរិះគន់ពាសពេញប្រទេស ខណៈវគ្គចុងក្រោយនេះមានតារាស្រី៣រូបគឺ Mint Chalida, Mew Nittha និង Margie Rasri មកចូលរួមសន្ទនាដោយបង្កើតបរិយាកាសយ៉ាងសប្បាយរីករាយ។ ទោះយ៉ាងណា អ្នកលេងអ៊ីនធឺណិតមួយចំនួនគិតថា ព្រឹត្តិការណ៍នេះជាខ្លឹមសារដែលមិនគួរឲ្យស្រលាញ់ឬចូលចិត្តសោះ បន្ទាប់ពី Margie Rasri ឆ្លើយសំណួរអំពីបទពិសោធន៍ក្នុងវិស័យកម្សាន្តដែលនាងបានជួបប្រទះ ហើយមិនអាចបំភ្លេចបានថា នាង មិនចង់រួមការងាររជាមួយបុគ្គលនោះម្ដងទៀតទេ ប្រសិនបើត្រូវមានការងារធ្វើជាមួយគ្នាទៀត។ ជាពិសេសបុគ្គលនោះត្រូវមហាជនក្នុងប្រទេសសំដៅដល់តារាស្រី Bella ranee តែម្ដង។
ដោយឡែក ដោយសារតែមតិយោបល់របស់មហាជនរិះគន់យ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ Mai Davika បានចេញមុខបង្ហោះលើ Twitter ពីរឿងដែលបានកើតឡើង។ ក្នុងនោះនាងបានបញ្ចាក់ថា “អ្នកទាំងអស់គ្នា ខ្លឹមសារនេះតាមពិតគឺបង្កភាពសប្បាយប៉ុណ្ណោះ! វាជាការចែករំលែកបទពិសោធន៍ជីវិតកាលពីអតីតកាល។ ហើយថ្ងៃនេះ ក្រឡេកមើលទៅក្រោយ វាជាមេរៀនមួយ ពេលនេះយើងបន្តដើរដោយភាពរីករាយ ហើយប្រាប់គ្នាដោយស្នាមញញឹម ដូច្នេះអ្នករាល់គ្នាអាចទស្សន៍ទាយតារាក្នុងវិស័យកម្សាន្តបាន។ ប៉ុន្តែមិនបានបញ្ជាក់ ហើយក៏មិនប្រាប់ថាជានរណាដែរ។ សូមកុំបង្កើតបញ្ហាមកបន្ថែមទៀត”។
ក្រោយមក Mai Davika ក៏បានបង្ហោះចុងក្រោយទៀត “អ្នកខុស ខ្ញុំត្រូវតែទទួលស្គាល់ Davi ពិតជាសោកស្តាយចំពោះខ្លឹមសារនេះ Davi នឹងយកវាទុកជាមេរៀន និងកែលំអ ហើយនឹងឈប់ធ្វើខ្លឹមសារនេះទៀត បើអ្នកណាមិនពេញចិត្តសូមគិតនិងរិះគន់ Davi តែម្នាក់ឯង។ ឈប់យកពួកគេមកទាក់ទងគ្នា ជាចុងក្រោយ Davi អរគុណចំពោះអ្នកដែលយល់ពីបញ្ហមួយនេះ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
ចុចអាន៖Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ