ព័ត៌មានអន្ដរជាតិ
ឈៀងម៉ៃ ជាប់ឈ្មោះជាទីក្រុង មានខ្យល់ពុលអាក្រក់បំផុត លើលោក
នៅថ្ងៃព្រហស្បតិ៍ទី០៩ខែមីនា ខ្យល់អាកាសមិនល្អបានគ្របដណ្ដប់ គោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសថៃ គឺទីក្រុង ឈៀងម៉ៃ ដោយគុណភាពខ្យល់នៅទីនោះ ជាប់ចំណាត់ថ្នាក់អាក្រក់បំផុតលើពិភពលោក។

គិតត្រឹមម៉ោង២រសៀល (ម៉ោងក្នុងស្រុក) សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅ Chang Phueak នៃទីក្រុងឈៀងម៉ៃ ត្រូវបានកត់ត្រានៅកម្រិត១៨៧ ដែលជាកម្រិតមិនល្អសម្រាប់សុខភាព។ នេះបើយោងតាមការិយាល័យគ្រប់គ្រងគុណភាពខ្យល់និងសំឡេង នៃនាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ប្រទេសថៃ។
ស្របពេលជាមួយគ្នានោះ សាធារណជន ត្រូវបានណែនាំដល់ឲ្យតាមដានសុខភាពរបស់ពួកគេ ក៏ដូចជាកាត់បន្ថយសកម្មភាពខាងក្រៅផងដែរ ប្រសិនបើពួកគេពិបាកដកដង្ហើម ក្រហាយភ្នែក ឬក្អក។

ការិយាល័យខាងលើបាននិយាយថា បុគ្គលដែលមានហានិភ័យ គួរតែចៀសវាងការហាត់ប្រាណខ្លាំង ជាពិសេសនៅខាងក្រៅ ហើយត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើរោគសញ្ញាកាន់តែអាក្រក់ទៅៗ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន IQAir ដែលជាដៃគូបច្ចេកវិទ្យានៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ, ការបំពុលបរិយាកាសនៅឈៀងម៉ៃ គឺឈានដល់កម្រិតអាក្រក់បំផុតលើពិភពលោក។ ចំណាត់ថ្នាក់នៃការបំពុលទីក្រុងរបស់ IQAir គឺជាការយកទីក្រុងមួយទៅប្រៀបធៀបជាមួយទីក្រុងចំនួន៩៥នៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បញ្ហាកំហាប់ខ្យល់ពុលនៅបាងកក នឹងកាន់តែអាក្រក់ទៅៗ ក្នុងខែនេះ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន