ព័ត៌មានអន្ដរជាតិ
បញ្ហាកំហាប់ខ្យល់ពុលនៅបាងកក នឹងកាន់តែអាក្រក់ទៅៗ ក្នុងខែនេះ (មានវីដេអូ)
មជ្ឈមណ្ឌលកាត់បន្ថយការបំពុលខ្យល់របស់ប្រទេសថៃ (CAPM) កាលពីដើមសប្តាហ៍នេះបានបង្ហាញថា ការបំពុលដោយអ័ព្ទដែលប្រទេសប្រឈមមុខ ជាពិសេសនៅតំបន់ភាគខាងជើង នឹងកាន់តែអាក្រក់ទៅៗក្នុងខែមីនានេះ ខណៈទីក្រុងបាងកក និងខេត្តនៅជាប់នោះ នឹងជួបប្រទះកំហាប់ខ្យល់ពុល PM2.5 ក្នុងកម្រិតខ្ពស់។

CAPM រាយការណ៍ថា គុណភាពខ្យល់នៅ២៥ទីតាំងទូទាំងប្រទេស គឺស្ថិតក្នុងកម្រិតមិនល្អ ដោយសារតែ PM2.5 បានកើនលើសកម្រិតសុវត្ថិភាព ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប។
នៅទីក្រុងបាងកក និងតំបន់ជុំវិញនោះ កម្រិត PM2.5 គឺមានប្រហែល ២៧ ទៅ ៥៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ ទន្ទឹមនោះ កម្រិត PM2.5 នៅភាគខាងជើង គឺប្រែប្រួលពី២៩ទៅ១០០មីក្រូក្រាមក្នុងមួយម៉ែត្រគូប ខណៈ២២ទីតាំង ប្រឈមនឹងកម្រិតមិនល្អ។ ចំណែកនៅតំបន់ភាគឦសាន កម្រិតគឺមានពី ២៤ទៅ ៥២មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍របស់ CAPM, កម្រិត PM2.5 នៅតំបន់ភាគខាងកើត និងភាគខាងត្បូងប្រទេសថៃ គឺស្ថិតក្នុងកម្រិតមធ្យម។
នាយកដ្ឋានគ្រប់គ្រងការបំពុលព្យាករថា ការបំពុលដោយផ្សែងអ័ព្ទនៅទីក្រុងបាងកក និងទីក្រុងជាប់គ្នា ព្រមទាំងខេត្តភាគខាងជើងចំនួន ១៧ នឹងកាន់តែអាក្រក់ ក្នុងសប្តាហ៍ដំបូងនៃខែនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


