ព័ត៌មានអន្ដរជាតិ
តុលាការ ICC នឹងបើកសំណុំរឿងក្ដីឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំង រុស្ស៊ី
កាសែត New York Times បានរាយការណ៍កាលពីថ្ងៃចន្ទថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នឹងបើកសំណុំរឿងក្ដីឧក្រិដ្ឋកម្មសង្គ្រាមចំនួន ២ ប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងប្រតិបត្តិការសឹករបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។

កាសែតអាមេរិកមួយនេះបានចុះផ្សាយទៀតថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នឹងស្វែងរកដីកាចាប់ខ្លួនជនជាតិរុស្សីជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ពីបទចាប់ពង្រត់កុមារអ៊ុយក្រែន និងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។
ករណីទាំងនេះនឹងក្លាយជាការចោទប្រកាន់អន្តរជាតិលើកដំបូង ចាប់តាំងពីជម្លោះក្នុងប្រទេសអ៊ុយក្រែន បានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈ ICC ក៏ធ្លាប់បានបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនកាលពីខែមីនាឆ្នាំមុនផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ីបានបដិសេធរាល់ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ហើយដីកានេះទំនងជាមិនអាចនាំឲ្យមានការកាត់ទោសនោះទេ ព្រោះទីក្រុងមូស្គូមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាបង្កើតឡើងដោយ ICC ហើយក៏មិនរំពឹងថា នឹងប្រគល់ជនជាប់ចោទណាមួយទៅឲ្យតុលាការផងដែរ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន បានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ ខណៈក៏មិនទាន់មានសញ្ញាថមថយណាមួយនៅឡើយផងដែរ ស្របពេលដែលបច្ចុប្បន្នកងកម្លាំងទីក្រុងមូស្គូ កាន់តែបើកការវាយលុកយ៉ាងសន្ធាប់លើទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មេទាហានស៊ីឈ្នួល រុស្ស៊ី ប្រាប់ស្ថានភាពក្នុងសមរភូមិនៅទីក្រុង Bakhmut
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


