កីឡា
Sir Alex Ferguson ឆ្លើយតបដាច់ចង្កេះ ពេលត្រូវបានសួររវាង “Arsenal ឬ Man City” ក្រុមណាលើកពាន
Arsenal និង Manchester City គ្រោងនឹងប្រជែងយកពាន Premier League នៅរដូវកាលនេះ ហើយអតីតគ្រូបង្វឹក Manchester United លោក Sir Alex Ferguson ត្រូវបានគេសួរអំពីការប្រជែងដណ្ដើមពាននេះ នៅពេលបង្ហាញខ្លួននៅកម្មវិធីប្រណាំងសេះ Cheltenham កាលពីថ្ងៃពុធ។
លោក Sir Alex Ferguson បានបង្ហាញខ្លួននៅកម្មវិធីប្រណាំងសេះ ‘Cheltenham’ កាលពីថ្ងៃពុធ ដែលជាកន្លែងដែលលោកត្រូវបានគេសួរថា លោកចង់ឲ្យក្រុមណាឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ រវាង Arsenal និង Manchester City ដែលកំពុងតែប្រជែងគ្នាដណ្ដើមយកតំណែងកំពូល។
បច្ចុប្បន្ន Arsenal ឈរលើក្រុមរបស់លោក Pep Guardiola ចំនួន ៥ ពិន្ទុ ក្នុងការប្រជែងយកពានរង្វាន់ Premier League ដោយបានឈ្នះ ២១ លើក ក្នុងចំណោម ២៧ ប្រកួត នៅរដូវកាលនេះ។
ទោះយ៉ាងណាក៏ដោយ Man City បានឆ្លងកាត់ការដេញតាមពីក្រោយ និងដឹងពីអ្វីដែលត្រូវការដើម្បីតាមពីក្រោយ និងឈ្នះ ដោយបានឈ្នះពានរង្វាន់ចំនួន ៤ ដង ក្នុងចំណោម ៥ លើកចុងក្រោយ។
គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ នៅពេលដែលត្រូវបានសម្ភាសន៍ដោយទូរទស្សន៍ ITV តំណាង Manchester United រូបនេះ មិនមានអារម្មណ៍ក្នុងការជ្រើសរើសអ្នកឈ្នះនោះទេ ខណៈលោកកំពុងរីករាយនឹងការប្រណាំងសេះនៅថ្ងៃនោះ។ សួរអំពីការជ្រើសរើសរវាង Man City និង Arsenal សម្រាប់ពាន លោក Ferguson ដែលពីមុនបានឈ្នះ Premier League ចំនួន ១៣ ដង មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣ បានផ្តល់ស្នាមញញឹមថ្ពាល់ ងក់ក្បាលដោយដឹង ហើយបាននិយាយថា “ខ្ញុំមិនចាប់អារម្មណ៍ទេ”។
ក្រុមកាំភ្លើងធំ Arsenal អាចបង្កើនការនាំមុខ ៨ ពិន្ទុ ពីលើក្រុម Man City ជាមួយនឹងជ័យជម្នះលើក្រុម Crystal Palace នៅថ្ងៃអាទិត្យនេះ គ្រាដែលក្រុមរបស់លោក Guardiola ត្រូវប្រកួតក្នុងពានរង្វាន់ FA Cup ជំនួសវិញនៅចុងសប្ដាហ៍នេះ។
ទន្ទឹមនឹងនេះ អតីតក្រុមរបស់ លោក Ferguson, បិសាចក្រហម Man United ហាក់បានឃ្លាតចេញពីការប្រជែងដើម្បីឈ្នះពានរង្វាន់ Premier League រដូវកាលនេះ បន្ទាប់ពីខកខានបង្កើនពិន្ទុក្នុងការប្រកួត ២ លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Liverpool និង Southampton។ បិសាចក្រហម ខ្វះ ១៦ ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ប៉ុន្តែបានលេងតិចជាងក្រុមកាំភ្លើងធំ ១ ប្រកួត៕
ប្រភព ៖ mirror.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង១ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ