Connect with us

ព័ត៌មានអន្ដរជាតិ

បុរសវៀតណាម សម្លាប់អ្នកជិតខាង ព្រោះថ្លង់ ច្រៀងខារ៉ាអូខេ ឮៗពេក 

បានផុស

នៅ

បុរស​ម្នាក់​នៅ​ទីក្រុង Da Nang ភាគ​កណ្តាល​ប្រទេស​វៀតណាម ​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​សង្ស័យ​ឃាតកម្ម ​បន្ទាប់​ពីផ្ទុះជម្លោះ​ហិង្សា​ រឿងច្រៀងខារ៉ាអូខេ​ថ្លង់ពេក។

លោក Le Cong Binh
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនៅក្រោមនាយកដ្ឋានសន្តិសុខសាធារណៈក្រុង បានបញ្ជាក់កាលពីថ្ងៃអង្គារទី១៤ខែមីនាថា ពួកគេបានចាប់ខ្លួនបុរសឈ្មោះ Le Cong Binh អាយុ៣១ឆ្នាំពីបទមនុស្សឃាត។

យោងតាមព័ត៌មានបឋម, ជនរងគ្រោះឈ្មោះ M.N.P. អាយុ៣៤ឆ្នាំ និង T.V.T. អាយុ៣២ឆ្នាំបានផឹកស្រា និងច្រៀងខារ៉ាអូខេឮៗ នៅមុខបន្ទប់ជួលរបស់ពួកគេក្នុងសង្កាត់ Lien Chieu នៃទីក្រុង Da Nang កាលពីល្ងាចថ្ងៃចន្ទ។

លោក Le Cong Binh

នៅ​ម៉ោង​ប្រហែល១០យប់​ថ្ងៃ​ដដែល លោក Binh ដែល​រស់​នៅ​ក្បែរ​នោះ ​បាន​ទាមទារ​ឲ្យបុរសទាំង២ឈប់​ច្រៀង ដើម្បី​ឲ្យអ្នកនៅទីនោះ​បាន​សម្រាក។

ក្រោយមកការឈ្លោះប្រកែកគ្នាបានកើតឡើង ហើយប្រែក្លាយទៅជាអំពើហិង្សាតែម្តង។ Binh បាន​ដក​កាំបិត​ពី​ហោប៉ៅ​ខោ ហើយ​ចាក់​ ក ​របស់ T. បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ការស៊ើបអង្កេតបន្ថែម កំពុងបន្ត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ វៀតណាម ព្រួយបារម្ភ ក្រោយរកឃើញមនុស្សឆ្លងមេរោគ ពីសត្វជ្រូក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

Sokha Hotels

ព័ត៌មានពេញនិយម