ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បញ្ជាឲ្យត្រៀមបាញ់នុយក្លេអ៊ែរ ប្រឆាំងអាមេរិក និងកូរ៉េខាងត្បូង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទទី២០ ខែមីនាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យប្រទេសកូរ៉េខាងជើង ត្រៀមខ្លួនវាយប្រហារនុយក្លេអ៊ែរនៅពេលណាមួយដើម្បីរារាំងសង្គ្រាម។ លោកបានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា បានពង្រីកសមយុទ្ធយោធារួមគ្នាពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់អាមេរិក។

បញ្ជារបស់លោក គីម កើតឡើងចំពេលដែលប្រទេសមួយនេះ ធ្វើសមយុទ្ធក្នុងគោលបំណងពង្រឹង “ការទប់ស្កាត់សង្គ្រាម និងសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ” របស់ខ្លួន កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីផ្ញើសារព្រមានខ្លាំងៗប្រឆាំងនឹងសម្ព័ន្ធមិត្តទាំង២។
នៅក្នុងសមយុទ្ធនោះ មីស៊ីលផ្លោងដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ បានហោះចម្ងាយ៨០០គីឡូម៉ែត្រ មុនពេលបាញ់ដល់គោលដៅនៅរយៈកម្ពស់៨០០ម៉ែត្រ ក្រោមសេណារីយ៉ូនៃការវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ។

លោក គីម ដែលមើលការខុសត្រូវលើការធ្វើតេស្ត បាននិយាយថា សមយុទ្ធនេះបានធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពសង្គ្រាមជាក់ស្តែងរបស់យោធា និងបានគូសបញ្ជាក់ពីតម្រូវការដើម្បីធានានូវជំហរត្រៀមខ្លួន សម្រាប់ការវាយប្រហារនុយក្លេអ៊ែរជាបន្ទាន់ និងលើសលប់តាមរយៈសមយុទ្ធបែបនេះ។
KCNA បានដកស្រង់សម្តីរបស់លោកគីមដែលនិយាយថា “ស្ថានភាពបច្ចុប្បន្ន ដែលសត្រូវកាន់តែធ្វើសកម្មភាពសម្រាប់ការឈ្លានពានប្រឆាំងនឹងកូរ៉េខាងជើង គឺទាមទារជាបន្ទាន់ឲ្យកូរ៉េខាងជើង ពង្រឹងការកំញើញសង្គ្រាមនុយក្លេអ៊ែររបស់ខ្លួន”។

លោកបានបន្ថែមថា “កម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងរារាំង រៀបចំ ហើយគ្រប់គ្រងចលនានិងការញុះញង់ដែលមិនប្រុងប្រយ័ត្នរបស់សត្រូវ ជាមួយនឹងការត្រៀមខ្លួនធ្វើសង្គ្រាមខ្ពស់ ហើយអនុវត្តបេសកកម្មដ៏សំខាន់របស់ខ្លួនដោយមិនស្ទាក់ស្ទើរ ក្នុងករណីដែលស្ថានភាពគ្រប់គ្រងលែងបាន”។
គួរបញ្ជាក់ជាថ្មី កូរ៉េខាងជើង បានបញ្ចេញប្រតិកម្មយ៉ាងក្ដៅគគុក ចំពោះសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក ដោយហៅពួកគេថាជាការហាត់សម ដើម្បីវាយលុកប្រឆាំងនឹងខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ ចំពេល កូរ៉េខាងត្បូងនិងអាមេរិក ធ្វើសមយុទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


