ព័ត៌មានអន្ដរជាតិ
ប្រទេសជាង ៤០ គាំទ្រតុលាការ ICC ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅ អ៊ុយក្រែន ក្រោយ រុស្ស៊ី ព្រមានបាញ់នុយក្លេអ៊ែរ
ប្រទេសជាង ៤០ បានឯកភាពគាំទ្រការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ។

ក្នុងអំឡុងពេលជួបប្រជុំគ្នានៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស, លោក Karim Khan ប្រធានរដ្ឋអាជ្ញា ICC បានកត់សម្គាល់ថា ICC កាលពីសប្តាហ៍មុនបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ពីបទសង្ស័យបាននិរទេស និងបញ្ជូនកុមារដោយខុសច្បាប់ទៅកាន់ប្រទេសរុស្ស៊ីពីតំបន់កាន់កាប់របស់អ៊ុយក្រែន ។
ជាការឆ្លើយតប មន្ត្រីរុស្ស៊ីបានចេញមកបញ្ជាក់ថា ការបញ្ជូនកុមារចេញពីអ៊ុយក្រែនយកទៅកាន់ប្រទេសរុស្ស៊ី គឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងដើម្បីជួយពួកគេចេញពីតំបន់ដែលមានហានិភ័យប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Khan បានលើកឡើងថា “ប្រសិនបើរុស្ស៊ីពិតជាមានចិត្តចង់ជួយកុមារទាំងនេះមែន ហេតុអ្វីបានជាមិនឲ្យលិខិតឆ្លងដែនទៅប្រទេសផ្សេងសម្រាប់ពួកគេ ហើយចាំបាច់និរទេស និងផ្ទេរពួកគេទៅកាន់ប្រទេសរុស្ស៊ីធ្វើអ្វី” ។
គួរបញ្ជាក់ថា ការឯកភាពគាំទ្រពីសំណាក់ប្រទេសជាង ៤០ ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់តុលាការ ICC បានកើតឡើង ក្រោយពីអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្រមានបាញ់អាវុធនុយក្លេអ៊ែរទៅលើតុលាការ ICC បន្ទាប់ពីចេញដីកាចាប់ខ្លួនលោក ពូទីន ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី៖ ចៅក្រម ICC ឧស្សាហ៍មើលមេឃផង ប្រយ័ត្នអាវុធនុយក្លេអ៊ែរ ធ្លាក់លើ!
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


