ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមជាថ្មីថា តួមេធាវីខ្វាក់ និងភរិយា លែងលះគ្នា
កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ តួឯកប្រុសរឿង “យុទ្ធសាស្ត្របំបែកក្ដី” លោក Vincent Wong និងភរិយាអ្នកនាង Yoyo Chen ធ្លាប់លេចឮពាក្យចចាមអារ៉ាមថា ពួកគេបានលែងលះគ្នា បញ្ចប់អាពាហ៍ពិពាហ៍រយៈពេល ១១ឆ្នាំ ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់។

ទោះយ៉ាងណាពេលនោះ តារាសម្ដែង Vincent Wong បានចេញមុខមកបង្ហោះសារនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយច្រានចោលពាក្យចចាមអារ៉ាមទាំងអស់។ ចំណែកតារាសម្ដែង Yoyo Chen ដែលជាភរិយាបានចេញមុខនិយាយថា នាងនឹងមិនឆ្លើយតបទៅនឹងព័ត៌មានមិនពិតនោះទេ។

ទើបតែថ្មីៗនេះ ពាក្យចចាមអារ៉ាមដដែលរវាងគូស្នេហ៍តារាជួរមុខហុងកុងទាំងពីររូប បានលេចឮម្ដងទៀត ធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ព័ត៌មាននៃការលែងលះបានផ្សព្វផ្សាយយ៉ាងផុសផុល ក្រោយពេលវីដេអូរបស់ Yoyo បានបង្ហោះនៅលើបណ្ដាញសង្គម Douyin ជាវីដេអូដែលនាងបង្ហាញពីទីតាំងផ្សេងៗក្នុងទីក្រុងហុងកុង អំឡុងពេលសម្ដែងក្នុងរឿងភាគថ្មី។

នៅពីក្រោមវីដេអូ មានអ្នកគាំទ្រម្នាក់បានចូលទៅខមមិនសួរថា “តើនាងនៅលីវហើយឬនៅ?” ភ្លាមៗគណនីរបស់ Yoyo បានឆ្លើយតបថា នាងនិង Vincent បានលែងលះគ្នាហើយ។ ចម្លើយនេះបានធ្វើឱ្យអ្នកគាំទ្រនាំគ្នាយកទៅជជែកវែកញែកព្រោងព្រាត អ្នកខ្លះគិតថាមែនទែន ចំណែកខ្លះទៀតកំពុងស្ថិតក្នុងភាពមន្ទិលនៅឡើយ មិនដឹងថា វាជាការនិយាយលេងសើច ឬជាការពិតនោះទេ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកស្គាល់កាន់តែច្បាស់ពីសាវតា Vincent Wong ឬតួមេធាវីខ្វាក់ តារាប្រុសឈ្នះពានច្រើនបំផុត
ចុចអាន៖ ក្រោយមានពាក្យចចាមអារ៉ាមលែងលះប្តីប្រពន្ធ Hyun Bin ព្រមានចាត់វិធានការតាមផ្លូវច្បាប់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង