Connect with us

ព័ត៌មានជាតិ

ខេត្តព្រះវិហារ​ ជាប់​ជា​ខេត្ត​ផលិត​កសិផល​សរីរាង្គ​ច្រើន​ជាង​គេ​នៅ​កម្ពុជា

បានផុស

នៅ

ខេត្តព្រះវិហារមានវិសាលភាពផ្ទៃដីធំទូលាយ ហើយជា​​ដែនដីប្រកបដោយជីវជាតិអំណោយ​ផល​សម្រាប់ការ​ធ្វើ​កសិកម្ម។

លោក គីម រិទ្ធី អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះវិហារ​បាន​បញ្ជាក់ថា ខេត្តព្រះវិហារដែល​ស្ថិត​នៅ​នៅ​ទិស​ឧត្តរមានសក្កានុពលលើការ​ធ្វើកសិកម្មសរីរាង្គ។

លោក​អះអាង​ថា ខេត្ត​ព្រះវិហារ​ជាប្រភពផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេ ដែល​ផ្ទៃដីដាំដុះ​ផ្តោត​លើ​គុណភាព ដើម្បី​នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តព្រះវិហារមានសហគមន៍កសិកម្មសរុបចំនួន ៤៣ សហគមន៍ ដែល​ត្រូវបានចុះបញ្ជីទទួលស្គាល់​ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ មុខរបរសំខាន់ៗរបស់​សហគមន៍​កសិកម្មផ្ដោតលើផលិតផលសរីរាង្គដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ និងគ្រាប់ស្វាយចន្ទីសរីរាង្គ។

លោក​អភិបាល​ខេត្ត​បាន​បញ្ជាក់ថា វិស័យកសិកម្មជាឆ្អឹងខ្នងសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋប្រមាណជាង ៨០%។ ​រដ្ឋបាល​ខេត្ត​ក៏​នៅ​តែ​​បន្តពង្រឹងការអនុវត្តកសិកម្មសរីរាង្គ និងជំរុញឲ្យ​ប្រជាកសិករខិតខំបង្កបង្កើនផល ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​ជា​ខេត្តកសិកម្មសរីរាង្គនាំមុខ​ក្នុង​ប្រទេស។

តាម​របាយការណ៍​របស់មន្ទីរកសិកម្ម​ខេត្ត​ព្រះវិហារ នៅ​ឆ្នាំ២០២២ ការដាំដុះដំណាំ​ស្រូវរដូវវស្សាក្នុង​ខេត្ត​អនុវត្តបានចំនួន ៩៩,១២០ ហិកតា លើផែនការ ៩១,២០០ហិកតា ដែលផ្ទៃដីប្រមូលផលបាន ៩៤,០៦៣ហិកតា ស្មើនឹង ១០០% ទទួលបានបរិមាណផលចំនួន ២៨៣,៧៤៣តោន និងទិន្នផលមធ្យម ៣.០១៧តោន/ហិកតា។

ដោយឡែកចំពោះការបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែសរុបចំនួន ៦៣,៤៣៤​ហិកតា ស្មើនឹង ៩០.៨៧% នៃផែនការ ៦៩,៨០៥ហិកតា ក្នុងនោះដំណាំរួមផ្សំនិងសាកវប្បកម្ម អនុវត្តបាន ៧៩០ហិកតា ស្មើនឹង ៣៥.៣២% ដំណាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែងអនុវត្តបាន ៧,២០១ហិកតា ស្មើនឹង ៧២.៥៤%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤៦ វិនាទី មុន

តម្លៃមាសធ្លាក់ចុះក្រោយអ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រមបទឈប់បាញ់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ​គំហុក​ម្សិលមិញ និងថ្ងៃនេះ ដោយ​សញ្ញាបន្ធូរកម្ដៅនៃជម្លោះអ៊ីរ៉ង់​

កីឡា១០ នាទីutes មុន

ព្រឹត្តការណ៍រត់​ប្រណាំងអន្តរជាតិ​ម៉ារ៉ាតុងចក្រភពអង្គរ​ លើកទី១០​ មកដល់ពេលនេះ​ ៥៧​ប្រទេស​ហើយ​ចុះ​ឈ្មោះ

ជីវិតកម្សាន្ដ១៦ នាទីutes មុន

តួស្រីរឿង «តំណាលតែងតាំងទេវតា» នាំបញ្ហាដល់រៀមច្បងផ្សេងទៀត ក្រោយភាពយន្តមិនអាចចេញផ្សាយបាន

ព័ត៌មានជាតិ១៧ នាទីutes មុន

កម្ពុជា-តួកគី​គ្រោងនឹងរៀបចំនូវវេទិកាវិនិយោគនិង​ធុរកិច្ចរួមគ្នាដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម