ព័ត៌មានអន្ដរជាតិ
ទីបំផុត ធនាគារក្ស័យធនរបស់ អាមេរិក រកបានម្ចាស់ថ្មីហើយ
សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធអាមេរិក FDIC និយាយថា ធនាគារ First Citizens Bank បានទិញប្រាក់បញ្ញើ និងប្រាក់កម្ចីទាំងអស់របស់ធនាគារ Silicon Valley Bridge (SVB) ដែលប្រកាសក្ស័យធន និងដួលរលំនាពេលថ្មីៗនេះ ។

ទន្ទឹមនោះ អតីតសាខាធនាគារ Silicon Valley Bridge (SVB) ទាំង ១៧ នឹងក្លាយជាផ្នែកនៃធនាគារ First-Citizens Bank ចាប់ពីពេលនេះតទៅ ។ ចំពោះការទិញនេះ FDIC និងធនាគារ First-Citizens Bank នឹងចែករំលែកការខាតបង់ដែលអាចកើតមាន និងសងប្រាក់វិញលើប្រាក់កម្ចីរបស់ធនាគារ Silicon Valley Bank ដែលរំពឹងថា នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនកម្ចី ។

ទន្ទឹមនឹងនេះ បន្ទាប់ពីការប្រកាសរបស់ FDIC តម្លៃនៃប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណពិភពលោកសំខាន់ៗ ផ្សេងទៀត ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានចាប់ផ្តើមកើនឡើងទិន្នន័យនៃការជួញដូរ ។ កត្តានេះជួយធ្វើឲ្យវិនិយោគគិនជាច្រើន កាត់បន្ថយក្តីព្រួយបារម្ភបានខ្លះពីវិបត្តិធនាគារក្ស័យធន ។

គួរបញ្ជាក់ថា និយ័តករអាមេរិក បានរឹបអូសយកធនាគារ Silicon Valley Bridge (SVB) នៅថ្ងៃទី១០ ខែមីនា ដែលបង្ហាញពីក្តីព្រួយបារម្ភមួយដល់ប្រព័ន្ធធនាគារអាមេរិក ។ មិនតែប៉ុណ្ណោះនៅ ២ ថ្ងៃក្រោយមក ធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ក៏ត្រូវបានរឹបអូសផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ព្រមានក្តែងៗថា ខ្លួនមានអាវុធទំនើបដ៏ពិសេស ដែលអាចកម្ទេច អាមេរិក បាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


