ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា ពិភពលោកកំពុងជួបបញ្ហាធំបំផុតមួយ
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា “ការឡើងកម្ដៅនុយក្លេអ៊ែរ” គឺជាបញ្ហាដ៏ធំបំផុតដែលពិភពលោកកំពុងប្រឈមមុខ មិនមែនជាបញ្ហានៃការឡើងកម្ដៅផែនដីនោះទេ ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីពេលថ្មីៗនេះ, លោក ត្រាំ បានលើកឡើងថា “បញ្ហាដ៏ធំបំផុតដែលយើងមាននៅក្នុងពិភពលោកទាំងមូលនោះមិនមែនជាការឡើងកម្ដៅផែនដីឡើយ ប៉ុន្តែវាជាការឡើងកម្ដៅនុយក្លេអ៊ែរ” ។
លោក ត្រាំ បញ្ជាក់ទៀតថា បច្ចុប្បន្នកម្ដៅនុយក្លេអ៊ែរកំពុងបង្កគ្រោះថ្នាក់គ្រប់វិនាទី ហើយយើងមិនចាំបាច់រង់ចាំរហូតដល់ ២០០ ទៅ ៣០០ ឆ្នាំខាងមុខទេ ព្រោះវាអាចកើតឡើងនៅគ្រប់ពេលទាំងអស់ ដោយសារតែមនុស្សម្នាក់ ហើយមិនចាំបាច់ខ្ញុំប្រាប់ថាជាអ្នកណានោះទេ” ។

ស្របពេលជាមួយគ្នានេះ លោក ត្រាំ ក៏បានសម្តែងការព្រួយបារម្ភអំពីសមត្ថភាពអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងផលប៉ះពាល់របស់វាទៅលើអ៊ុយក្រែនផងដែរ ខណៈកាលពីពេលថ្មីៗនេះ លោកទើបតែបង្ហោះសារមួយនៅលើបណ្ដាញ TRUTH របស់លោក ព្រមានអំពីសង្គ្រាមលោកលើកទី ៣ នៅក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន ។
គួរបញ្ជាក់ថា ចាប់តាំងពីលោក ចូ បៃដិន ចូលកាន់តំណែងមក ភាពតានតឹងបានផ្ទុះឡើងយ៉ាងខ្លាំងរវាងសហរដ្ឋអាមេរិក និងមហាអំណាចនុយក្លេអ៊ែរ ២ ផ្សេងទៀតរបស់ពិភពលោក គឺចិន និងរុស្ស៊ី ជាពិសេសគឺប្រតិបត្តិការសឹករបស់កងកម្លាំងទីក្រុងមូស្គូនៅអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ទីបំផុត FBI ចាប់ខ្លួនអ្នកធ្វើឲ្យលេចធ្លាយឯកសាររបស់មន្ទីបញ្ចកោណហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


