ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា ថៃ នឹងរងគ្រោះដោយអាកាសធាតុកាន់តែក្តៅខ្លាំង
អ្នកជំនាញអាកាសធាតុ ព្រមានថា គំរូអាកាសធាតុ El Nino នឹងនាំមកនូវអាកាសធាតុកាន់តែក្តៅ និងកាន់តែស្ងួតនៅទូទាំងប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

សម្រាប់ប្រទេសថៃ, រលកកម្តៅក្នុងរដូវក្តៅនេះ មានកម្រិតខ្លាំងជាងការរំពឹងទុក ដែលកាលពីថ្ងៃសៅរ៍ទី១៥ខែមេសា នៅខេត្ត Tak បានបង្កើតកំណត់ត្រាសីតុណ្ហភាពថ្មី ពោលគឺឈានដល់ ៤៥.៤អង្សាសេ ដោយបំបែកកំណត់ត្រាចាស់ ៤៤.៦អង្សាសេក្នុងខេត្ត Mae Hong Son កាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦។
ហេតុនេះ អ្នកជំនាញបានអំពាវនាវឲ្យអាជ្ញាធរថៃ ឆ្លើយតបជាបន្ទាន់ចំពោះបញ្ហានេះ ព្រោះជាង៨០%នៃចំនួនប្រជាជន បានរងផលប៉ះពាល់រួចទៅហើយ ដោយសារការកើនឡើងការគំរាមកំហែងសុខភាពពីអាកាសធាតុក្តៅខ្លាំងដែលមិនអាចទ្រាំទ្របាន និងកង្វះទឹកប្រើប្រាស់។

អ្នកជំនាញសេដ្ឋកិច្ចកសិកម្ម និងបម្រែបម្រួលអាកាសធាតុនៅនាយកដ្ឋានសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Kasetsart សាស្ត្រាចារ្យ Witsanu Attavanich បាននិយាយថា សាធារណជន ត្រូវតែត្រៀមលក្ខណៈសម្រាប់គ្រោះរាំងស្ងួត និងកម្តៅខ្លាំងពេញមួយឆ្នាំ។ អ្វីដែលប្រទេសនេះកំពុងជួបប្រទះ គឺដោយសារតែបម្រែបម្រួលអាកាសធាតុ បណ្ដាលមកពីមនុស្ស។
លោកនិយាយទៀតថា ផលប៉ះពាល់នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ពីសកម្មភាពរបស់មនុស្ស បាននិងកំពុងធ្វើឲ្យសីតុណ្ហភាពមធ្យមពិភពលោក កើនឡើងបន្តិចម្តងៗ។
ថ្វីបើជាធម្មតា កម្តៅរដូវក្តៅក្នុងប្រទេសថៃ ត្រូវថយចុះដោយសារតែកម្រិតភ្លៀងធ្លាក់ពេលរដូវមូសុងចូលមកដល់នៅពាក់កណ្តាលខែឧសភាក៏ដោយ ប៉ុន្តែលោកអះអាងថា កម្តៅខ្លាំងនៅឆ្នាំនេះ នឹងបន្តសូម្បីតែក្រោយចប់រដូវក្តៅក៏ដោយ ព្រោះតែឥទ្ធិពលកម្តៅនៃបាតុភូត El Nino ដែលកំពុងវិវត្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ប្រឈមការវាយប្រហារដោយខ្យល់ព្យុះ អំឡុងពិធីបុណ្យសង្ក្រាន្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ