Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសរកឃើញព័ស្តុតាងថ្មីរបស់ជនសង្ស័យប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន

បានផុស

នៅ

ប៉ូលិសនៅក្នុងខេត្ត Wakayama ភាគខាងលិចប្រទេសជប៉ុនបានចូលឆែកឆេរផ្ទះ និងរឹបអូសឯកសារទាក់ទងនឹងពាក្យបណ្ដឹងដែលដាក់ដោយជនសង្ស័យ គប់គ្រាប់បែកប៉ុនប៉ងធ្វើឃាតលើលោកនាយករដ្ឋមន្ត្រី Kishida Fumio អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីចុងសប្ដាហ៍កន្លងទៅ ។

យោងតាមក្រុមអ្នកស៊ើបអង្កេតជប៉ុនបានឲ្យដឹងកាលពីពេលកន្លងមកថា ជនសង្ស័យឈ្មោះ Kimura Ryuji បានប្តឹងរដ្ឋាភិបាលជប៉ុនពីបទមិនអនុញ្ញាតឲ្យរូបគេឈរឈ្មោះក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីឆ្នាំមុន ។

ទន្ទឹមនោះ ជនសង្ស័យក៏ធ្លាប់បានបង្ហោះសារលើបណ្ដាញ Twitter ជាហូរហែមកផងដែរ ដោយធ្វើការរិះគន់ប្រព័ន្ធបោះឆ្នោតរបស់ប្រទេសម្តងហើយម្តងទៀត ។ ជនសង្ស័យបានប្តឹងរដ្ឋាភិបាលកាលពីខែមិថុនាឆ្នាំមុន ដោយលើកហេតុផលថា រូបគេត្រូវបានរារាំងមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ដែលបានធ្វើឡើងនៅដើមខែកក្កដា ដោយសារតែកត្តាអាយុ ជាពិសេសគឺដោយសារតែជនសង្ស័យមិនអាចតម្កល់ប្រាក់ ៣ លានយ៉េន (២២,៣៦០ ដុល្លារ) ។

ទោះជាយ៉ាងណា តុលាការក្រុង Kobe បានច្រានចោលករណីនេះកាលពីខែវិច្ឆិកាឆ្នាំមុន ហើយបន្ទាប់មក គាត់បានប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់ទីក្រុង Osaka ដែលគ្រោងនឹងចេញសេចក្តីសម្រេចនៅខែក្រោយ ខណៈក្នុងសំណុំរឿងនេះ Kimura នឹងធ្វើជាអ្នកតំណាងខ្លួនឯងផ្ទាល់ ដោយមិនមានមេធាវីជួយឡើយ ។

ស្របពេលជាមួយគ្នានេះ ប៉ូលិសក៏កំពុងស៊ើបអង្កេតថាតើជនសង្ស័យបានរៀបចំផែនការវាយប្រហារលើនាយករដ្ឋមន្រ្តី ដោយសារតែការមិនពេញចិត្តរបស់គាត់ជាមួយនឹងប្រព័ន្ធបោះឆ្នោតដូចដែលបានកើតឡើងឬក៏យ៉ាងណា ខណៈពេលដែលសំណុំរឿងរបស់គាត់កំពុងស្ថិតនៅក្នុងតុលាការនៅឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រៅពីគ្រាប់បែក, ជនសង្ស័យប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន នៅមាន អាវុធមួយប្រភេទទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម