KPT+
អាហារទាំង ៥ ប្រភេទ ញ៉ាំហើយងាយធ្វើឲ្យស្បែកមុខឡើងខ្លាញ់
ស្បែកមុខឡើងខ្លាញ់ច្រើន គឺមិនមែនជារឿងល្អនោះទេ វាអាចបង្កអោយស្បែកមុខប្រឈមការរលាក និង កើតមុន។ ដូច្នេះយើងគួរតែការពារ និង រកវិធីដើម្បីកុំឲ្យស្បែកមុខឡើងខ្លាញ់បាន ដូចជាការសម្អាតមុខ និង ការគ្រប់គ្រងរបបអាហារជាដើម។
ខាងក្រោមនេះគឺជា ប្រភេទអាហារមួយចំនួនដែលយើងគួរកាត់បន្ថយ ប្រសិនបើមិនចង់ឲ្យស្បែកមុខឡើងខ្លាញ់ច្រើន៖
១.គ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹងច្រើនប៉ះពាល់ដល់សុខភាពស្បែក ព្រោះជាតិអាល់កុលធ្វើឲ្យរាងកាយចុះជាតិទឹកបណ្ដាលឲ្យស្បែកស្ងួត និងរំញោចក្រពេញខ្លាញ់ក្នុងស្បែកផលិតជាតិខ្លាញ់ច្រើនដើម្បីផ្ដល់សំណើមដល់ស្បែក។ ដូច្នេះប្រសិនបើអ្នកផឹកគ្រឿងស្រវឹងច្រើន ក៏ត្រូវញ៉ាំទឹកឲ្យបានច្រើនផងដែរ ដើម្បីរក្សាជាតិក្នុងរាងកាយគ្រប់គ្រាន់។
២.អាហារខ្លាញ់
ពពួកអាហារខ្លាញ់ដូចជា ឆា បំពង ចៀន ដែលចម្អិនដោយខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ ក៏បណ្ដាលប៉ះពាល់សុខភាព និង ប្រឈមការលាកផ្សេងៗ មិនតែប៉ុណ្ណោះក៏ធ្វើឲ្យស្បែកមុខរបស់យើងកើនឡើងជាតិខ្លាញ់ផងដែរ។ ដូច្នេះប្រសិនបើមិនចង់ ឲ្យស្បែកមុខកើនឡើងជាតិខ្លាញ់គួរតែ កាត់បន្ថយញ៉ាំអាហារទាំងនោះ។

៣.ផលិតផលទឹកដោះគោ
ផលិតផលទឺកដោះគោ ដូចជាពពួកប៊ឺ ឈីស ដែលសម្បូរទៅដោយអ័រម៉ូន ក៏ធ្វើឲ្យប៉ះពាល់សុខភាពស្បែក ដែរ។ អាំងស៊ុយលីនគឺជាអ័រម៉ូនមួយប្រភេទដែលរកឃើញមាននៅក្នុងផលិតទាំងអស់នោះ ហើយវាអាចជំរុញឲ្យក្រពេញខ្លាញ់ផលិតជាតិខ្លាញ់ក្នុងស្បែកច្រើន ជាហេតុធ្វើឲ្យយើងងាយកើតមុនផងដែរ។
៤.អាហារប្រៃ
ញ៉ាំអាហារប្រៃច្រើន ក៏អាចប៉ះពាល់ដល់សុខភាពស្បែក ព្រោះការញ៉ាំប្រៃអាចប្រឈមឲ្យរាងកាយជួបបញ្ហាច្រាល់ជាតិទឹក ធ្វើឲ្យស្បែកប្រែជាស្ងួត។ ការណ៍នេះនឹងធ្វើឲ្យក្រពេញខ្លាញ់ក្នុងស្បែកបង្កើនការផលិតខ្លាញ់ច្រើនដើម្បីរក្សាសំណើមស្បែក។
៥.អាហារផ្អែម
ពពួកអាហារផ្អែមៗ ដូចជាភេសជ្ជៈ នំចំណីដែលមានកម្រិតជាតិខ្ពស់ ក៏ជាមូលហេតុធ្វើឲ្យស្បែកយើងប្រឈមកើនឡើងជាតិខ្លាញ់ច្រើន។ នៅពេលយើងញ៉ាំអាហារដែលមានជាតិស្ករខ្ពស់នឹងធ្វើឲ្យរាងកាយរបស់យើង ផលិតអាំងស៊ុយលីនច្រើន ដែលជាហេតុប៉ះពាល់ដល់មុខងារក្រពេញខ្លាញ់បង្កើនការផលិតខ្លាញ់ដូចគ្នា។ វិធីល្អបំផុតគួរតែកាត់បន្ថយការញ៉ាំពពួកអាហារទាំងនោះ។

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


