ជីវិតកម្សាន្ដ
Baby Monster នឹងបង្ហាញខ្លួនជាក្រុមមានតែសមាជិក ៥ នាក់ប៉ុណ្ណោះ
លោក Yang Hyun Suk បាននិយាយថា ក្រុមចម្រៀងនារីថ្មីដែលនឹងត្រៀមនឹងបញ្ជេញមុខរបស់ YG Enterta inment គឺ BABYMONSTER នឹងបង្ហាញខ្លួនជាក្រុមដែលមានសមាជិកចំនួន ៥ នាក់តែប៉ុណ្ណោះ ។

នៅថ្ងៃទី ២៨ ខែមេសា ផលិតកម្ម YG Entertainment បានបង្ហោះវគ្គចុងក្រោយនៃកម្មវិធី reality show របស់ BABYMONSTER ដែលមានចំណងជើងថា “Last Evaluation” នៅគណនី YouTube ផ្លូវការរបស់ក្រុមចម្រៀងនេះ។ នៅក្នុងវីដេអូផលិតករទូទៅរបស់ YG លោក Yang Hyun-seok បាននិយាយថា “តាំងពីដំណាក់កាលដំបូងនៃការធ្វើកម្មវិធីនេះឡើង ពួកយើងបានគិតពី Baby Monster គួរមានសមាជិកតែ ៥ ប៉ុណ្ណោះ។ សមាជិកចុងក្រោយនឹងត្រូវបានប្រកាសជាសាធារណៈ នៅម៉ោង ០:០០ នៅថ្ងៃទី ១២ ខែឧសភា” ។

Baby Monster ជាក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG មានសមាជិកបឋមសរុបចំនួន ៧ នាក់៖ ជនជាតិកូរ៉េ ៣ នាក់ (Ahyeon, Haram, Laura), ជនជាតិថៃ ២ នាក់ (Parita, Chiquita) និងជន ជាតិជប៉ុន ២ នាក់ (Luka, Asa) ។ បច្ចុប្បន្ននេះ ពួកគេកំពុងស្ថិតក្រោមការវាយតម្លៃចុងក្រោយតាម រយៈកម្មវិធី reality showដំបូងរបស់ YG ។

យ៉ាងណាមិញ ចាប់តាំងពីផលិតកម្មYG Entertainment បង្ហាញមុខក្រុមចម្រៀងថ្មី BABYMONSTER មកសមាជិកម្នាៗទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ k pop ក៏ដូចជាអ្នកនិយមលេងអ៊ីន ធឺណិតមួយចំនួនផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ក្រុមចម្រៀងនារី Kpop ជំនាន់ទី ៣ កំពុងមានទីផ្សារនៅអន្តរជាតិ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?