ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំង អាហ្វ្រិកខាងត្បូង ព្រមានចាប់លោក ពូទីន បើហ៊ានឈានជើងចូលមកប្រទេសរបស់ខ្លួន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវចាប់ខ្លួន ប្រសិនបើគាត់ឈានជើងចូលក្នុងខេត្ត Western Cape របស់អាហ្វ្រិកខាងត្បូង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដែលរំពឹងទុកនៅក្នុងខែសីហា ។ នេះបើយោងតាមមេដឹកនាំខេត្តនេះ ។

លោក Alan Winde មេដឹកនាំខេត្ត Western Cape និងជាប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (DA) ដែលជាបក្សប្រឆាំងរបស់អាហ្វ្រិកខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “លោក ពូទីន បានបំផ្លាញសេរីភាពរបស់ប្រជាជនអ៊ុយក្រែន និងអ្នកដែលនៅក្នុងប្រទេសរបស់គាត់ដោយឥតឈប់ឈរ និងដោយហិង្សា” ។
លោក Winde បាននិយាយទៀតថា “ប្រសិនបើលោក ពូទីន ឈានជើងចូលមកខេត្ត Western Cape នោះ រដ្ឋាភិបាលខេត្ត រួមជាមួយមន្រ្តីអនុវត្តច្បាប់ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលខេត្ត Western Cape (LEAP) នឹងចាប់ខ្លួនលោក ពូទីន តែម្ដង បើទោះជាទីភ្នាក់ងារប៉ូលិសអាហ្វ្រិកខាងត្បូង មិនត្រូវបានណែនាំឲ្យធ្វើការក៏ដោយ” ។

មេដឹកនាំខេត្តរូបនេះបញ្ជាក់ទៀតថា ខេត្តរបស់គាត់ ដែលរាប់បញ្ចូលទាំងទីក្រុងទេសចរណ៍ Cape Town ផងដែរនោះ នឹងមិនត្រឹមតែប្រយុទ្ធដើម្បីសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ជនជាតិអាហ្វ្រិកខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែក៏មានឆន្ទៈបង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែនផងដែរ ដោយប្រកាន់ជំហរប្រឆាំងនឹងកម្លាំងដ៏សាហាវដែលអនុវត្តមកលើជនស៊ីវិលរបស់ខ្លួនដោយប្រទេសរុស្ស៊ី ។
គួរបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីខែមុន ប្រសិនបើប្រធានាធិបតីរុស្ស៊ីរូបនេះ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលមាន រុស្ស៊ី ប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នៅខេត្ត Western Cape នាខែសីហាខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក Shoigu ៖ អាមេរិក ចាក់រុកប្រទេសផ្សេងទៀតឲ្យប្រឈមមុខផ្នែកយោធាជាមួយ រុស្ស៊ី និងចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


