ព័ត៌មានអន្ដរជាតិ
លោក Shoigu ៖ អាមេរិក ចាក់រុកប្រទេសផ្សេងទៀតឲ្យប្រឈមមុខផ្នែកយោធាជាមួយ រុស្ស៊ី និងចិន
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានចាក់រុកប្រទេសផ្សេងទៀតឲ្យប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី និងចិន ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃរដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) លោក Shoigu លើកឡើងថា អរិភាពក្នុងប្រទេសអ៊ុយក្រែន បញ្ជាក់យ៉ាងច្បាស់ពីការចាក់រុករបស់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រទេសផ្សេងទៀតជាប់ពាក់ព័ន្ធផ្នែកយោធាជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ។
លោក Shoigu បានពន្យល់ថា “គោលដៅពិតប្រាកដរបស់លោកខាងលិចក្នុងជម្លោះអ៊ុយក្រែន គឺជាយុទ្ធសាស្ត្រកម្ចាត់រុស្ស៊ីដើម្បីគំរាមកំហែងចិន ហើយរក្សាជំហរផ្តាច់មុខរបស់ខ្លួននៅក្នុងពិភពលោក” ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះបញ្ជាក់ទៀតថា សមត្ថភាពប្រយុទ្ធរបស់ប្រទេសសម្ព័ន្ធអាត្លង់ទិកខាងជើងស្ទើរតែទាំងអស់ ត្រូវបានដាក់ពង្រាយប្រឆាំងនឹងប្រទេសរុស្ស៊ី ជាពិសេសអំឡុងពេលផ្ទុះប្រតិបត្តិការសឹករបស់កងកម្លាំងទីក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន ។
ជាចុងក្រោយលោក Shoigu អះអាងថា “អ្វីដែលកាន់តែបង្ហាញយ៉ាងជាក់ច្បាស់ទៀតនោះ គឺការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំភ្លាមៗពីសំណាក់អាមេរិកប្រឆាំងនឹងរុស្ស៊ី បូករួមនឹងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ការផ្គត់ផ្គង់ចារកម្ម ទីប្រឹក្សាយោធា និងទាហានស៊ីឈ្នួលដល់រដ្ឋាភិបាលទីក្រុងកៀវជាដើម” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


