Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យកម្ពុជា-ឡាវ ពិនិត្យកិច្ចព្រមព្រៀង​មិនយកពន្ធរួមគ្នា​ដើម្បីជំរុញការវិនិយោគ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឱ្យភាគីកម្ពុជា-ឡាវ រួមគ្នាពិនិត្យកិច្ច​ព្រម​ព្រៀង​មិនយកពន្ធរួមគ្នា​ដើម្បីជំរុញការវិនិយោគរវាង​ប្រទេសទាំងពីរ​ឱ្យបានច្រើនឡើងថែមទៀត។

​សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង​នៅក្នុងជំនូបជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋ​នៃសាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ​នៅព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនូបនោះ លោក ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបាន​អញ្ជើញរូបលោកមកចូលរួម​ក្នុងពិធីបើកកីឡាស៊ីហ្គេម ហើយលោកជឿថា កម្ពុជា​នឹងទទួលជោគជ័យ និងទទួលបានមេដាយមាសច្រើន។

លោកក៏បានគោរពថ្លែងអំណរគុណចំពោះ​សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ​ដែលបានជួយប្រទេសឡាវនាពេលកន្លងមក រួមទាំងវិស័យសុខាភិបាល និងសេដ្ឋកិច្ច។

លោកថា ទំនាក់ទនងរវាងកម្ពុជា-ឡាវ កំពុងស្ថិតដល់កម្រិតកំពូល ហើយភាគីទាំងពីរនឹងរួមគ្នា​ធ្វើឱ្យទំនាក់​ទំនង​មួយនេះ​កាន់តែកើនឡើងមួយកម្រិតទៀតតាមរយៈរួមគ្នា​អនុវត្តតាមកិច្ចព្រមព្រៀង​ដែលមាន​ស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការដ៍ទៃទៀត។​

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយ​លោក ថោង លួង លើទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​ពីអ្វីដែលត្រូវធ្វើបន្តលើសពីនោះ​សម្ដេចតេជោ បានស្នើសុំឱ្យកម្ពុជា-ឡាវ រួមគ្នាពិនិត្យកិច្ចព្រមព្រៀង​មិនយកពន្ធរួមគ្នា​ដើម្បីជំរុញការវិនិយោគរវាង​ប្រទេសទាំងពីរ​ឱ្យបានច្រើនឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម