KPT+
កូនខ្មែរមួយរូបទៀត បានសម្រេចយកទង់ជាតិកម្ពុជា ទៅដល់ជំរុំមូលដ្ឋានភ្នំអេរើរ៉េស
ជារឿងគួរឱ្យភ្ញាក់ផ្អើល និងត្រេកអរ ខណៈរយៈពេលមិនដល់ ១ខែផង មានកូនខ្មែរមួយរូបទៀត បានទៅដល់ និងយកទង់ជាតិកម្ពុជាទៅដាក់នៅ ជំរុំមូលដ្ឋានភ្នំអេរើរ៉េស។

លោកឧកញ៉ា ស្រី ចាន់ថន នៅមុននេះ បានឱ្យដឹងតាមទំព័រហ្វេសប៊ុកថា យុវជនខ្មែរដែលបាន ជំរុំមូលដ្ឋានភ្នំអេរើរ៉េស (Everest Base Camp) នោះ មានឈ្មោះថា Yeab Chandara។

លោកឧកញ៉ា ស្រី ចាន់ថន បញ្ជាក់ថា៖ “ចូលរួមអបអរសាទរ ប្អូនប្រុស Yeab Chandara ដែលបាននាំយកទង់ជាតិកម្ពុជាដើរឡើងទៅកំពូលភ្នំ Everest Basecamp ដែលមានកម្ពស់ ៥ ៣៦៤ ម៉ែត្រ គឺតំណាងឱ្យកម្ពុជា និង ក្លិបគុនខ្មែរជើងឯកពិភពលោក។ ហើយវាជាសក្ខីភាពក្នុងការបញ្ជាក់ថា “កម្ពុជា” មានសមត្ថភាពស្មើមុខស្មើមាត់ដូចជាតិសាសន៍ដទៃដែរ ឱ្យតែកម្ពុជារួមគ្នា សាមគ្គីគ្នា។ ជយោ! កម្ពុជា”។

គួរឱ្យដឹងថា កាលពីពាក់កណ្ដាល ខែមេសា ឆ្នាំ២០២៣នេះ លោក ជួន ភិរម្យ វ័យ ៤២ឆ្នាំ ជាអ្នកស្រឡាញ់ដំណើរកម្សាន្តបែបផ្សងព្រេងអស់រយៈពេលប្រហែល ២០ឆ្នាំមកហើយ បានយកទង់ជាតិប្រទេសកម្ពុជានៅ Everest Base Camp ស្ថិតក្នុងជួរភ្នំហិមាល័យ (Himalayas) ដោយថ្មើរជើងពីតំបន់ Lukla ទៅ EBC ត្រឡប់មកវិញចំនួន ១១ថ្ងៃ ចម្ងាយផ្លូវ ១២០ គីឡូម៉ែត្រ ដែលនេះជាការសម្រេចនៅក្តីសុបិនមួយក្នុងចំណោមក្តីសុបិនផ្សេងទៀតរបស់លោក។

គួររំលឹកថា កាលខែតុលា ឆ្នាំ២០១២ មានយុវជនខ្មែរម្នាក់ ឈ្មោះ លឹម ពិសិដ្ឋ វ័យ២៨ឆ្នាំ ជាមនុស្សចូលចិត្តដើរលេងស្គាល់កន្លែងជាច្រើន ដោយបានចំណាយប្រាក់ និងពេលជាច្រើនសម្រាប់ការដើរកម្សាន្ត។ ក្តីសុបិនចុងក្រោយរបស់លោក គឺយកទង់ជាតិកម្ពុជាទៅដោតលើភ្នំអេវើរ៉េស។ ពិសិដ្ឋ មានបំណងឡើងទៅកាន់ចំណុចមួយមានឈ្មោះថា ឌីសាខេម (Desacame) ដែលមានកម្ពស់ ៥ ៣០០ ម៉ែត្រ ជាទីដែលត្រូវដោតទង់ជាតិនៅទីនោះ ប៉ុន្តែលោកឡើងបានកម្ពស់តែ ៣ ៨០០ ម៉ែត្រប៉ុណ្ណោះ ក៏មានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយបានបាត់បង់ជីវិតនៅទីនោះ ខណៈលោកមានបញ្ហាសុខភាពតាំងពីមុនចេញដំណើរពីកម្ពុជា។

គួរបញ្ជាក់ថា ភ្នំអេវឺរ៉េស ស្ថិតនៅប្រទេសនេប៉ាល់ តាមបណ្តោយព្រំដែននេប៉ាល់ និងចិន។ ភ្នំអេវឺរ៉េស មានកម្ពស់ប្រមាណ ៨៨៤៨ម៉ែត្រ ជាប់ចំណាត់ថ្នាក់ ទី១ ក្នុងចំណោមភ្នំខ្ពស់ជាងគេលើពិភពលោក។ មនុស្សជាច្រើនជាតិសាសន៍បានឡើងភ្នំអេវឺរេស ដើម្បីដោតទង់ជាតិប្រទេសរបស់ខ្លួន ក្នុងនោះមានអ្នកខ្លះជោគជ័យ ឯអ្នកខ្លះទៀតបានបាត់បង់ជីវិតដោយសារខ្សោះកម្លាំង និងអាកាសធាតុត្រជាក់ខ្លាំង៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


