សុខភាព
អាហារទាំង ៦ គ្រោះថ្នាក់បំផុតសម្រាប់ខួរក្បាលដែលអ្នកត្រូវចៀសវាង
ខួរក្បាលគឺជាសរីរាង្គដ៏សំខាន់បំផុតដែលគ្រប់គ្រងរាល់សកម្មភាពនៃរាងកាយរបស់មនុស្ស យោងតាមលោក Boldsky បានឱ្យដឹងថា ដើម្បីរក្សាខួរក្បាលរបស់អ្នកឱ្យមានសុខភាពល្អ អ្នកត្រូវតែជៀសវាងអាហារទាំង ៦ ខាងក្រោមនេះ ៖
១. អាហារកែច្នៃ

អាហារកែច្នៃភាគច្រើនមានសារធាតុបន្ថែមពណ៌ សារធាតុគីមី រសជាតិសិប្បនិម្មិត និងសារធាតុរក្សាទុកបានយូរ។ អាហារទាំងនេះអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ហើយបើតាមការសិក្សាមួយចំនួនបានបង្ហាញថាពួកវាអាចបង្កឱ្យកើតជំងឺខួរក្បាល ប្រសិនបើទទួលទានក្នុងរយៈពេលយូរ ។
២. អាហារដែលមានជាតិស្ករ

ការទទួលទានជាតិស្កររយៈពេលវែងអាចប៉ះពាល់ដល់ការចងចាំរបស់អ្នក បណ្តាលឱ្យមានបញ្ហាប្រព័ន្ធប្រសាទ ហើយក៏អាចធ្វើឱ្យខូចមុខងារខួរក្បាលនៅពេលវ័យចាស់ផងដែរ ។
៣. ស្រា

គ្រឿងស្រវឹងប្រសិនអ្នកទទួលទានច្រើនពេកអាចបង្កឱ្យមានអ័ព្ទខួរក្បាល វាអាចជះឥទ្ធិពលដោយផ្ទាល់ទៅលើភាពវៃឆ្លាត បណ្តាលឱ្យមានការភ័ន្តច្រឡំ និងអាចធ្វើឱ្យខូចការចងចាំនិងការវិនិច្ឆ័យរបស់អ្នក។
៤. ខ្លាញ់ Trans

សារធាតុខ្លាញ់Trans fat ធ្វើឱ្យការគិតរបស់យឺត និងបន្ថយសកម្មភាពឆ្លុះបញ្ចាំងខួរក្បាលរបស់អ្នក។
៥. គ្រាប់ធញ្ញជាតិចម្រាញ់

គ្រាប់ធញ្ញជាតិកែច្នៃក៏អាចបណ្តាលឱ្យមានអ័ព្ទខួរក្បាលក្នុងរយៈពេលវែងផងដែរ វាក៏ធ្វើឱ្យអ្នកឆាប់ចាស់។
៦. អាហារសម្រន់

តាមការស្រាវជ្រាវបានបង្ហាញថា អាហារសម្រន់ជាពិសេសអាហារគ្មានជាតិផ្អែមអាចផ្លាស់ប្តូរគីមី ខួរក្បាលដោយផ្ទាល់ ហើយថែមទាំងអាចបណ្តាលឱ្យមានការថប់បារម្ភ និងធ្លាក់ទឹកចិត្តផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖៥ យ៉ាងចង្អុលបង្ហាញភាពមិនប្រក្រតីទូទៅចំពោះបុរសអាយុលើសពី ៥០ ឆ្នាំ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»


