KPT+
វិធីសាស្ត្រងាយៗ ដើម្បីកម្ចាត់ស្បែកខ្មៅស្រអាប់
ស្បែកស្រអាប់ គឺជាពណ៌ស្បែកមិនស្មើគ្នា ឬពណ៌ស្បែកស្លេកមិនភ្លឺក្រៅពីមូលហេតុពីកំណើត ស្បែកស្រអាប់ក៏ដោយសារតែខ្វះការពារពីកម្ដៅថ្ងៃសម្រាប់ស្បែក ខ្វះវីតាមីន និងជាតិរ៉ែជាដើម ។
ខាងក្រោមនេះគឺជាវិធីសាស្រ្តងាយៗ ដើម្បីកម្ចាត់ស្បែកខ្មៅស្រអាប់៖
១. លាបឡេការពារកម្តៅថ្ងៃ
ត្រូវដឹងពីសារៈសំខាន់នៃឡេការពារកម្តៅថ្ងៃក្នុងការថែរក្សាស្បែក និងលាបឡេការពារកម្តៅថ្ងៃជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមាន SPF ត្រឹមត្រូវ ហើយលាបឡេការពារកម្តៅថ្ងៃវិញនៅពេលថ្ងៃ ដើម្បីជួយការពារកាំរស្មី UV ដើម្បីកំណត់ស្បែកខ្មៅស្រអាប់ ។
២. ប្រើប្រាស់ផលិតផលធ្វើអោយស្បែកសនិងភ្លឺថ្លា
អ្នកគួរតែប្រើសេរ៉ូមដែលមានសារធាតុផ្សំចេញពីវីតាមីន C ដើម្បីជួយឱ្យស្បែកភ្លឺថ្លា និងការពារកំដៅថ្ងៃ និងបូករួមជាមួយរបបអាហារប្រចាំថ្ងៃដែលជួយដល់ភាពស្រស់ស្អាតនៃស្បែកដោយផ្ទាល់ផងដែរ ។
៣. ជម្រុះកោសិកាចាស់ៗ
វិធីសាមញ្ញក្នុងការជម្រុះកោសិកាចាស់ៗ និងជំរុញការបង្កើតកោសិកាស្បែកឡើងវិញ គឺប្រើម៉ាស បិទមុខធម្មជាតិ ដែលអាចធ្វើនៅផ្ទះបាន។វត្ថុធាតុដើមមាន ទឹកដោះគោស្រស់ និង ទឹកឃ្មុំ ដើម្បី ឲ្យស្បែកសនិងភ្លឺថ្លា ។
៤. ប្រើប្រាស់វិធីសាស្ត្រ Exfoliate
វិធីសាស្ត្រ Exfoliate គឺជាការកម្ចាត់ស្នាមអុចខ្មៅឫស្បែកខ្មៅស្រអាប់លឿនជាងមុន ដោយការធ្វើ Exfoliate ដូចគ្នានិងការជម្រុះកោសិកាចាស់ៗដូចជា ការស្រ្កាប់ស្បែក ឫរកផលិតផលដែលមានដែលផ្សំឡើងពីអាស៊ីត AHA និងBHA ជាមួយបន្ទាប់ពី Exfoliate ស្បែកកុំភ្លេចប្រើប្រាស់ឡេការពារកម្តៅថ្ងៃឲ្យបានច្រើនដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យ ផង ៕
ប្រែសម្រួល៖នាងតូច
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង