Connect with us

KPT+

ជំនាញ​ជីវិត​ទាំង ៦ ដែល​គួរ​បង្រៀន​កូន​ៗ​វ័យ​ជំទង់​ឲ្យ​ទទួល​ខុសត្រូវ​លើ​ជីវិត​ពួកគេ

បានផុស

នៅ

ក្នុង​នាម​ជា​ឪពុកម្ដាយ​ ការ​ទទួល​ខុស​ត្រូវ​ចម្បង ​គឺ​ត្រូវ​ប្រាកដ​ថា​កូនៗ បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​សម្រាប់​ពិភពលោក​ពិត​របស់​គេ។

តាម​ពិត​មាន​ជំនាញ​ជីវិត​ជា​ច្រើន ​ដែល​អាច​បង្រៀន​កូនៗ ឲ្យក្លាយ​ជា​សមាជិក ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម។

ខាងក្រោម​នេះ ​ជា​គន្លឹះ​មួយ​ចំនួន ​ដែល​នឹង​ជួយ​បង្រៀន​កូន​ ​ពី​របៀប​ទទួល​ខុសត្រូវ​ខ្លះៗ ​ក្នុង​ជីវិត​ពួកគេ ៖

១. បង្រៀន​ជំនាញ​បើកបរ

បង្រៀន​ជំនាញ​បើកបរ​ដល់​កូន​ ពិតជា​ចាំបាច់​បំផុត ដើម្បី​ឲ្យ​ពួកគេ​រៀន​ស្វែងយល់​ពី​របៀប​ប្រើ​ប្រព័ន្ធ GPS ក៏​ដូចជា​ផែនទី​ និង​ វិធី​រុករក​ចរាចរណ៍​ដែល​មាន​ល្បឿន​ ទាំង​ក្នុង​ទីក្រុង​និង​ផ្លូវ​លំ​ និង​ជំនាញ​ផ្សេង​ទៀត​ដែល​កូន​មិន​បាន​រៀន។

២. លើក​ទឹក​ចិត្ត​កូន​ៗ​ឲ្យមាន​ការងារ

លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ទទួល​យក​ការងារ​ក្រៅពី​សាលារៀន ។ ដូច្នេះ​កូន​នឹង​រៀន​អំពី​ទំនួល​ខុសត្រូវ​ នៃ​ការងារ​ដែល​ឪពុកម្ដាយ​បាន​បង់​ប្រាក់ ​និង​វិធី​ដោះស្រាយ​ជាមួយ​អ្នក​ដទៃ​ផង​ដែរ។

៣. បង្រៀន​កំណត់​គោលដៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​មាន​គោលដៅ ​ប៉ុន្តែ​មិនមែន​គ្រប់​គោលដៅ​សុទ្ធ​តែ​ជា​គោលដៅ​ជាក់ស្ដែង​ទេ។ និយាយ​ជាមួយ​កូន​ដែល​មាន​វ័យ​ជំទង់ ​​អ្វី​ដែល​ពួកគេ​ចង់​សម្រេច​បាន ​ទាំង​រយៈ​ពេល​វែង​និង​ខ្លី។ ឲ្យ​កូន​បាន​ដឹង​ថា ​អ្វី​ជា​គោលដៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ។

៤. ជួយ​ពួកគេ​ឲ្យ​ចេះ​គ្រប់គ្រង​អារម្មណ៍

យើង​ទាំង​អស់​គ្នា​អាច​មាន​បញ្ហា​ពិបាក​ដោះស្រាយ ​ជាមួយ​អារម្មណ៍ វា​អាច​ជា​ជម្លោះ​នៅ​កន្លែង​ធ្វើការ​ បញ្ហា​ទំនាក់ទំនង ​ឬ​ស្ថានភាព​ផ្សេងទៀត។ នេះ​ជា​អ្វី​ដែល​ក្មេង​ជំទង់​ជា​ច្រើន​មាន​បញ្ហា​ដូចគ្នា ​ព្រោះ​ពួកគេ​កំពុង​ដោះស្រាយ​ការងារ​សាលា ​សម្ពាធ​មិត្តភ័ក្ដិ​ និង​ការ​រស់​នៅ​ក្នុង​ផ្ទះ។

បង្រៀន​កូន​ពី​របៀប​ដោះស្រាយ​អារម្មណ៍ ​តាម​របៀប​ដែល​មាន​សុខភាព​ល្អ​ ដូចជា​លេង​កីឡា​ តន្ត្រី​ ឬ​សិល្បៈ​ និង​សិប្បកម្ម​ជា​ដើម។

៥. បង្រៀន​ជំនាញ​តស៊ូ​ដើម្បី​ការពារ​ភាព​អាសន្ន

នៅ​ពេល​ដែល​កូន​នៅ​តែ​ឯង​ ពួកគេ​នឹង​ត្រូវ​ការ​ជំនាញ​តស៊ូ​ ដើម្បី​ជួយ​ពួកគេ​ក្នុង​ការ​ដោះស្រាយ បញ្ហា​បន្ទាន់​ណាមួយ។ វា​អាច​ជា​លក្ខណៈ​សាមញ្ញ​ ដូចជា​ភ្លើង​ឆេះ​នៅ​ក្នុង​ខ្ទះ ​ការ​បំបែក​យានយន្ត​ ឬ​សូម្បី​តែ​បំពង់​លេច​ធ្លាយ​ នៅ​ក្នុង​ផ្ទះ​បាយ។

៦. បង្រៀន​ពី​ស្ថានភាព​ហិរញ្ញ​វត្ថុ

ឈប់​ផ្ដល់​លុយ​ឲ្យ​កូន​ជំទង់ ​រាល់​ពេល​ដែល​ពួកគេ​ស្នើសុំ។ បើឲ្យ​គេ​កាន់​តែ​ច្រើន ​អ្នក​បង្រៀន​គេ​តិច​បំផុត។ សូម​ឲ្យពួកគេ​សន្សំ​ប្រាក់​មួយ​ចំណែក ​នៃ​ប្រាក់​ខែ​របស់​ពួកគេ ​រៀងរាល់​សប្ដាហ៍ ​ហើយ​ដាក់​វា​ចូល​ទៅ​ក្នុង​គណនី​សន្សំ។

នេះ​មិន​ត្រឹម​តែ​បង្រៀន​កូន​ពី​ការ​ទទួល​ខុស​ត្រូវ ​ផ្នែក​ហិរញ្ញ​វត្ថុ​ប៉ុណ្ណោះ​ទេ ​កូន​ក៏​អាច​មាន​ប្រាក់​បន្ថែម​មួយ​ចំនួន​ នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ការ​វា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផលដែល​​បង្គន់​សាធារណៈ​តែងមានទុក​ប្រឡោះ​ក្រោម​ទ្វារ ធំៗគឺមកពី….

ចុចអាន៖ស្មុគស្មាញ​រឿង​ប្រាក់​កាក់​បន្ទាប់​ពី​រៀបការ​រួច​មែន​ទេ?​ អនុវត្ត​វិធី​នេះ​ភ្លាម!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១៨ នាទីutes មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ២៩ នាទីutes មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ៤៦ នាទីutes មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

អត្រាបោះបង់ការសិក្សារបស់សិស្សជនជាតិដើមភាគតិចមានការកើនឡើង ដោយសាររៀបការទាំងវ័យក្មេង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម២១ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មកស្គាល់គ្រាប់មីន PMN-2 ដែលថៃអះអាងថា ទាហានខ្លួនជាន់ដាច់ជើង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ចែម វីឌ្យ៉ា នឹងក្លាយជា​កូន​ខ្មែរទី២​ដែលកាន់​តួនាទីជាន់ខ្ពស់​ក្នុង​ស្ថាប័នអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម