Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ ប្រយ័ត្នខ្លាំង បន្ទាប់ពីប្រទះឃើញ បាឡុង ហោះ ក្នុងដែនអាកាសរបស់ខ្លួន

បានផុស

នៅ

ប្រទេសប៉ូឡូញ កំពុងប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ បានរកឃើញបាឡុងដែលសង្ស័យថាហោះឈ្លបយកការណ៍ នៅក្នុងដែនអាកាសរបស់ខ្លួន ហើយជឿថា បាឡុងនេះ គឺហោះចេញពីប្រទេសបេឡារុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Yahoo)

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ បានចែករំលែកនៅលើ Twitter ថា បាឡុងនេះ ត្រូវបានគេប្រទះឃើញនៅម៉ោងប្រហែល ៨ និង ៣០ នាទីយប់ថ្ងៃសុក្រទី១២ខែឧសភា (ពេលវេលានៅប៉ូឡូញ) ហើយក្រុមមន្ត្រីកំពុងធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ជាទីបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ បាឡុងបានបាត់ពីរ៉ាដានៅម៉ោងប្រហែល១២:៣០ រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ នៅជិតទីក្រុង Rypin កណ្តាលប្រទេសប៉ូឡូញ ចម្ងាយប្រហែល ២៩០គីឡូម៉ែត្រ ពីព្រំដែនប៉ូឡូញ ជាប់បេឡារុស។

គួរបញ្ជាក់ថា រឿងនេះ កើតឡើងបន្ទាប់ពីដែនអាកាសរបស់ប៉ូឡូញ ជួបការបំពានពីរដងរួចមកហើយ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន។

ក្នុងខែ​វិច្ឆិកាឆ្នាំ​២០២២ បុរស​ប៉ូឡូញ​ពីរ​នាក់​បាន​ស្លាប់ ​ពេលដែល​មីស៊ីល​ធ្លាក់​នៅ​ភាគ​ខាង​កើតប្រទេស។ ហើយក្នុងខែធ្នូ វត្ថុមួយទៀតបានធ្លាក់លើទឹកដីប៉ូឡូញ ប៉ុន្តែទើបត្រូវបានប្រជាជនប៉ូឡូញ រកឃើញនៅក្នុងព្រៃ កាលពីខែមុនប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន ថា អាមេរិក ប្រតិកម្មជ្រុលហួសហេតុ និងធ្វើឲ្យខូចទំនាក់ទំនង ដោយសាររឿង បាឡុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម