ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ផ្តល់កញ្ចប់ជំនួយយោធា ធំបំផុតមិនធ្លាប់មាន ឲ្យ អ៊ុយក្រែន
កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ប្រទេសអាល្លឺម៉ង់ បានប្រកាសផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ៣ ពាន់លានដុល្លារបន្ថែមទៀតដល់ទីក្រុងកៀវ ដែលនេះជាជំនួយសព្វាវុធទ្រង់ទ្រាយធំបំផុតរបស់ទីក្រុងបែរឡាំង ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធានៅអ៊ុយក្រែនកាលពីឆ្នាំមុន ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រាប់អ្នកយកព័ត៌មានថា ជំនួយនេះ គឺចង់បង្ហាញថា រដ្ឋាភិបាលទីក្រុងបែរឡាំង ពិតជាគាំទ្រខ្លាំងណាស់ចំពោះអ៊ុយក្រែន។ លោកក៏បានប្តេជ្ញាដែរថា អាល្លឺម៉ង់នឹងបន្តផ្តល់ជំនួយទាំងអស់តាមដែលអាចធ្វើទៅបាន ដរាបណាអ៊ុយក្រែន នៅតែត្រូវការ។
កញ្ចប់នេះរួមមានរថក្រោះ Leopard 1 A5 ចំនួន ៣០ គ្រឿង, រថពាសដែក Marder ២០ គ្រឿង, រថពាសដែកប្រយុទ្ធជាង ១០០ គ្រឿង, កាំភ្លើងធំ Howitzers ១៨ គ្រឿង, យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ ២០០ គ្រឿង, ប្រព័ន្ធប្រឆាំងយន្តហោះ IRIS-T SLM ៤ គ្រឿង រួមជាមួយនឹងគ្រាប់រំសេវបន្ថែមទៀតផងដែរ ។

ជំនួយរបស់ទីក្រុងបែរឡាំង កើតឡើងចំពេលប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ធ្វើទស្សនកិច្ចប្រទេសអាល្លឺម៉ង់ ជាលើកដំបូងចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីខែកុម្ភៈ។
ក្នុងអំឡុងពេលនោះ លោក Zelensky បាននិយាយថា ទីក្រុងកៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួន អាចធ្វើឲ្យរុស្ស៊ីបរាជ័យហៅលែងឮ នៅដើមឆ្នាំនេះ ។
គួរបញ្ជាក់ថា ក្រៅពីទៅអាល្លឺម៉ង់ លោក Zelensky ក៏បានជួបជាមួយមន្ត្រីអ៊ីតាលី និងសម្តេចប៉ាប Francis ក្នុងទីក្រុងរ៉ូមផងដែរកាលពីថ្ងៃអាទិត្យ ហើយនៅល្ងាចថ្ងៃដដែលនោះ លោកបានជួបប្រធានាធិបតីបារាំង Emmanuel Macron នៅវិមាន Elysee៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ អាល្លឺម៉ង់ ខ្ចីដៃ អ៊ុយក្រែន ធ្វើសង្គ្រាមជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


