ព័ត៌មានជាតិ
ប្រទេស៤ កំពុងមានកំណើនពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា
ការដោះដូរទំនិញរវាងកម្ពុជា និងអន្តរជាតិមានការថយចុះប្រមាណ ១៤.៤ភាគរយ រយៈពេល ៤ខែ ឆ្នាំ ២០២៣។ ប្រទេសធំៗ ដែលតែងតែមានកំណើនទំហំពាណិជ្ជកម្មជាមួយកម្ពុជា ក៏មានការធ្លាក់ចុះគួរកត់សម្គាល់។ ប៉ុន្តែ ក្នុងនោះមានប្រទេសចំនួនបួន មានទំហំពាណិជ្ជកម្មកើនឡើងជាមួយកម្ពុជា។ ប្រទេសទាំងបួន រួមមាន ប្រទេសវៀតណាម ឥណ្ឌូណេស៊ី អេស្ប៉ាញ និងឥណ្ឌា។

រយៈពេល ៤ខែ ចាប់ពីខែ មករា ដល់ខែ មេសា ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាម មានចំនួន ២.៤៣ពាន់លានដុល្លារ កើនឡើង ៥.៦ភាគរយ។ ក្នុងនោះ កម្ពុជា នាំចេញមានប្រមាណ ១.១៨ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួន ២.២៤ពាន់លានដុល្លារ។
ចំណែកពាណិជ្ជកម្មកម្ពុជា ឥណ្ឌូណេស៊ី សម្រេចបាន ៣៩២លានដុល្លារ កើនឡើង ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ ក្នុងនោះ ការនាំចេញពីកម្ពុជា មានចំនួនជាង ១៤លានដុល្លារ និងនាំចូលមកវិញ មានចំនួនជាង ៣៧៧លានដុល្លារ។
ពាណិជ្ជកម្មកម្ពុជា អេស្ប៉ាញ សម្រេចបានជាង ១៧៨លានដុល្លារ កើនឡើង ៣០.១ភាគរយ។ ក្នុងនោះ កម្ពុជានាំចេញគិតជាទឹកប្រាក់ប្រមាណជាង ១៦៩លានដុល្លារ និងនាំចូលមកវិញ មានចំនួនជាង ៨លានដុល្លារ។
ចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា ឥណ្ឌា សម្រេចបានទឹកប្រាក់ជាង ១៦០លានដុល្លារ កើនឡើង ១៥.៨ភាគរយ រយៈពេល៤ខែ ឆ្នាំនេះ។ សម្រាប់ការនាំចេញពីកម្ពុជា ទៅឥណ្ឌា មានចំនួនទឹកប្រាក់ជាង ៩១លានដុល្លារ និងនាំចូលមកវិញគិតជាទឹកប្រាក់ជាង ៦៩លានដុល្លារ។
ដោយឡែកចិន និងអាមេរិក ធ្លាប់តែមានទំហំពាណិជ្ជកម្មខ្លាំងជាមួយកម្ពុជា បានធ្លាក់ចុះបន្តិច នៅក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២៣នេះ។
លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា បើទោះបីជាការនាំចេញរបស់កម្ពុជា មានការថមថយខ្លះ ប៉ុន្តែសេដ្ឋកិច្ចមានស្ថានភាពល្អប្រសើរ ពោលគឺមានកំណើនពី ៥ទៅ ៦ភាគរយ។ បើតាមលោក ផាន់ ផល្លា វិស័យសំខាន់ដែលជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នាពេលនេះ រួមមានវិស័យឧស្សាហកម្ម កសិកម្ម វិស័យធនាគារ និងការលក់ដុំ លក់រាយ ជាដើម។ លោកថ្លែងបែបនេះ នៅក្នុងវេទិកាតុមូល ស្តីពីវិបត្តិសេដ្ឋកិច្ចសកល នាថ្ងៃទី ២៣ ឧសភា នៅរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ថា រយៈពេល ៤ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ សម្រេចបានទឹកប្រមាណជាង ១៥ពាន់លានដុល្លារ មានការថយចុះជាង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


